សន្តិសុខសង្គម
ពលរដ្ឋនៅតែភ័យខ្លាចគ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម
ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅមាត់ច្រាំងទន្លេចំណុចអូរខ្លុង ក្នុងភូមិតាដុងតាដាំ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ហើយពួកគាត់សំណូមពរឱ្យក្រុមប្រតិបត្តិករកម្ចាត់មីនមកយកទៅទុកដាក់ ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដោយដោយយថាហេតុ។
លោក សិរី វុត្ថា ប្រជាពលរដ្ឋរស់នៅចំណុចអូរខ្លុង សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងស្នើសុំឱ្យមន្ត្រីក្រុមប្រតិបត្តិករកម្ចាត់មីន ឬក្រុមមជ្ឈមណ្ឌលបោសសម្អាតមីន និងអាជ្ញាធរមូលដ្ឋានមកជួយយកគ្រាប់នេះទៅកម្ទេចចោល និងជួយធ្វើសកម្មភាពរាវរកយកគ្រាប់ និងកាកសំណល់ផ្សេងៗទៀតចេញពីផ្ទៃនៅភូមិសាស្ត្រនេះផង និងដើម្បីសុវត្ថិភាពក្នុងការដាំដុះដំណាំផ្សេងៗ។

លោកថាក្មេងមកឃ្វាលគោក្របីបានប្រទះឃើញគ្រាប់នេះ ចេះតែលើកបោះលេង ដែលអាចបង្កឱ្យមានការគ្រោះថ្នាក់ ព្រោះគ្រាប់នេះនៅសេសសល់ពីសម័យសង្គ្រាមនៅមិនទាន់ផ្ទុះនៅឡើយទេធ្វើឱ្យមានការភ័យខ្លាចជារៀងរាល់ថ្ងៃ។
លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ លោកទទួលបានដំណឹងពីគ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញនេះហើយ។
លោកថា ករណីនេះលោកបានណែនាំឱ្យមន្ត្រីនគរបាលក្រុងទៅបោះបង្គោលយកខ្សែហ៊ុមព័ទ្ធចៀសវាងមនុស្ស ឬសត្វចូលជិត និងការពារកុំឱ្យមានភ្លើងផ្សែងឆាបឆេះអាចបង្កគ្រោះថ្នាក់។

លោកបន្តថា៖ ដំណឹងនេះក្រុមប្រតិបត្តិករកំចាត់មីន និងមកយកគ្រាប់នេះទៅកំទេចចោល ដើម្បីកុំឱ្យប្រជាពលរដ្ឋយើងមានការភ័យខ្លាច ហើយប្រសិនបើបងប្អូនបានជួបប្រទះឃើញផ្សេងៗទៀត ត្រូវឆាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។
សូមបញ្ចាក់ថា៖ មន្ត្រីមជ្ឈមណ្ឌលបោសសម្អាតមីនហាមប្រជាពលរដ្ឋយើងប៉ះពាល់ ព្រោះនេះជាគ្រាប់ប្រឆាំងមនុស្ស ប្រភេទ ១០៦មីលីម៉ែត្រ មូដែល M.346 មានការផ្ទុះកំរិតខ្ពស់ ដែលគាប់ដីនៅសេសសល់ពីសម័យសង្គ្រាម ក្នុងចន្លោះឆ្នាំ១៩៧៣ទៅ១៩៧៥ ហើយប្រសិនបើយើងវាយដំ ឬដុត វាអាចផ្ទុះ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


