ព័ត៌មានអន្ដរជាតិ
អាមេរិក ធានាការពារប៉ូឡូញ បើអ្នកណា ហ៊ានវាយប្រហារ
ទីក្រុងវ៉ាស៊ីនតោន នឹងការពារប្រទេសប៉ូឡូញ ក្នុងករណីមានការវាយប្រហារពីបរទេស។ នេះបើតាមការអះអាងពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller ទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី២៤ខែកក្កដា ខណៈមានពាក្យចចាមអារ៉ាមថា អ្នកប្រយុទ្ធមកពីក្រុមហ៊ុនយោធាឯកជន Wagner ដែលបច្ចុប្បន្នឈរជើងនៅប្រទេសបេឡារុស កំពុងមានបំណងចូលទៅក្នុងរដ្ឋជិតខាង។

អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Miller ត្រូវបានគេសួរអំពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបេឡារុស Alexander Lukashenko ដែលអះអាងថា ក្រុមទាហានស៊ីឈ្នួល Wagner មានបំណងចង់ដោះស្រាយជាមួយអ្នកដែលផ្តល់អាវុធដល់អ៊ុយក្រែន ហើយលើកឡើងថា ពួកគេអាចធ្វើដំណើរទៅកាន់ទីក្រុង វ៉ាសូវី។
លោក Miller និយាយថា “ខ្ញុំមិនដឹងថា អ្នកគិតបែបណាទេ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ឡើងវិញថា សម្ព័ន្ធភាពរបស់យើងជាមួយប៉ូឡូញគឺរឹងមាំ។ ប៉ូឡូញជាសមាជិកណាតូ ហើយយើងនឹងការពារទឹកដីណាតូគ្រប់ចង្អាមទាំងអស់ បើចាំបាច់”។
គួរបញ្ជាក់ថា អ្នកប្រយុទ្ធ Wagner ជាច្រើនពាន់នាក់ បានផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសបេឡារុស ក្នុងរយៈពេលមួយខែកន្លងមកនេះ បន្ទាប់ពីការបះបោរបរាជ័យនៅរុស្ស៊ី ហើយមេដឹកនាំបេឡារុស ដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីចុងសប្តាហ៍ បានប្រាប់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ថា គាត់ព្រួយបារម្ភចំពោះបំណងរបស់ពួកគេក្នុងការឆ្លងដែនចូលប្រទេសប៉ូឡូញ។
ទន្ទឹមនោះ លោក Lukashenko ក៏បានលើកឡើងជាពិសេសអំពីមជ្ឈមណ្ឌល Rzeszow ដែលជាមជ្ឈមណ្ឌលសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ណាតូ ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធ គ្រាប់រំសេវ ឧបករណ៍ និងការជួសជុលផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប៉ូឡូញ សន្យាផ្តល់ យន្តហោះចម្បាំងបន្ថែមទៀតទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


