ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ សន្យាផ្តល់ យន្តហោះចម្បាំងបន្ថែមទៀតទៅឲ្យ អ៊ុយក្រែន (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញ ខណៈម្ចាស់ផ្ទះសន្យាថា នឹងបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតទៅឲ្យទីក្រុងកៀវ។

ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda និយាយថា លោកនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 សម័យសូវៀតដែលនៅសេសសល់របស់ប៉ូឡូញ ប្រសិនបើអ៊ុយក្រែន នៅតែត្រូវការ។
លោក Duda បានអះអាងជាថ្មីថា ប្រទេសនេះ គាំទ្រយ៉ាងមុតមាំចំពោះការប៉ុនប៉ងរបស់ទីក្រុង កៀវ ក្នុងការចូលរួមជាមួយអង្គការណាតូ ហើយលោកកំពុងព្យាយាមធ្វើកិច្ចការដើម្បីទទួលបានការធានាសន្តិសុខ ដែលនឹងពង្រឹងសក្តានុពលយោធារបស់អ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះដែរ លោក Zelensky បានថ្លែងអំណរគុណដល់ប្រទេសប៉ូឡូញសម្រាប់ការគាំទ្ររបស់ខ្លួន ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។

គួរបញ្ជាក់ថា លោក Zelensky បានទៅដល់ទីក្រុង វ៉ាសូវី កាលពីព្រឹកថ្ងៃពុធទី០៥ខែមេសា ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ប្រទេសប៉ូឡូញ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុន។
ប៉ូឡូញ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលគាំទ្រអ៊ុយក្រែន ហើយតែងតែជាប្រទេសឈានមុខគេមួយ ក្នុងការផ្គត់ផ្គង់សព្វាអាវុធដល់ប្រទេសជិតខាង។ ប៉ូឡូញក៏ជាប្រទេសដំបូងគេដែលសន្យាផ្តល់រថក្រោះ Leopard 2 ដល់អ៊ុយក្រែនផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប៉ូឡូញ ក្លាយជាប្រទេសណាតូ ទី១ ដែលបញ្ជូនយន្តហោះចម្បាំងសម័យសូវៀត ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


