ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបសាទរការបោះឆ្នោតអាណត្តិទី ៧ នៅកម្ពុជា
លោកស្រី Martha A. Mavrommatis ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តីនីតិកាលទី៧ កន្លងទៅនេះ ប្រកបដោយសេរី និងយុត្តិធម៌។
លោកស្រី Martha A. Mavrommatis លើកឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីដំណើរការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងដំណើរការស្វែងរកសុខសន្តិភាពពេញលេញក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកម្ពុជា ដែលជាបិតាសន្តិភាព។
ក្រោមនយោបាយឈ្នះ ឈ្នះ ប្រទេសកម្ពុជាទាំងមូល បានឯកភាពជាតិ ហើយប្រជាពលរដ្ឋទាំងអស់បានរួមរស់ជាជាតិខ្មែរតែមួយប្រកបដោយសុខដុមរមនា។
លោកទេសរដ្ឋមន្រ្តីបានបន្តទៀតថា ក្រោយបញ្ចប់សង្រ្គាម សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងយកចិត្តទុកខ្ពស់លើការស្តារឡើងនូវសេដ្ឋកិច្ចសង្គម រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានភាពល្អប្រសើរ និងធូរធារជាមុន។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមាននូវច្បាប់វិនិយោគ និងគោលនយោបាយជាតិសំខាន់ៗដទៃទៀត ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស និងសម្រួលដល់ដំណើរការធុរកិច្ចនៅកម្ពុជា ដែលធ្វើឲ្យអ្នកវិនិយោគិនទទួលបាននូវភាពកក់ក្តៅ និងឱកាសដ៏ច្រើនលើសលប់សម្រាប់ការរកស៊ីនៅកម្ពុជា ព្រមទាំងបានប្រែក្លាយកម្ពុជា ជាផ្ទះទីពីររបស់ខ្លួង ផងដែរ។
ដោយឡែកសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា រយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជា សម្រេចបាននូវសមិទ្ធផលជាប្រវតិ្តសាស្រ្តក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីរាប់ម៉ឺនហិកតា ចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ និងផ្តល់ដីប្រកបដោយសុវត្ថិភាពសម្រាប់ការតាំងលំនៅឋាន កសិកម្ម និងការស្តារឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម។

ជាមួយនឹងបទពិសោធន៍ និងជំនាញដ៏ច្រើនរបស់កម្ពុជាផែ្នកបោសសម្អាតមីន និងក្នុងនាមជាប្រទេសធ្លាប់រងគ្រោះដោយសារសង្រ្គាម រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ជូនកងកម្លាំងរក្សាសន្តិភាពប្រមាណជាង ៨០០០នាក់ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមធានាដល់សុខសុវត្ថិភាពដល់ប្រជាជនក្នុងប្រទេសចំនួន៩ នៅលើពិភពលោក ក្នុងនោះរួមមានសាធារណរដ្ឋស៊ីប ផងដែរ។
ទន្ទឹមនឹងនេះ លោកស្រី Martha A. Mavrommatis បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូនកងកម្លាំងរក្សាសន្តិភាពចូលរួមរក្សាសុខសុវត្ថិភាពក្នុងប្រទេសស៊ីប ហើយទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ កាន់តែមានភាពល្អប្រសើរឡើង។
លោកស្រីឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជា និងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


