សុខភាព
ខោក្នុងបោកមិនស្អាត នឹងបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ
ការរក្សាខោទ្រនាប់ឲ្យស្អាតគឺសំខាន់ដូចគ្នានឹងប្រដាប់ភេទដែរ ហើយបើសិនយើងសម្អាតវាដោយគ្មានអនាម័យ ឬកខ្វក់អាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពជាច្រើន។ ហេតុអ្វីបានជាការបោកខោក្នុងធម្មតាសោះ មានសារៈសំខាន់ខ្លាំង?
ប្រសិនបើអ្នកស្លៀកខោកខ្វក់ ឬមិនបានលាងសម្អាតឲ្យបានត្រឹមត្រូវ អ្នកអាចជួបប្រទះបញ្ហាជាមួយ៖
– ក្លិនអាក្រក់
– ការប្រមូលផ្តុំបាក់តេរី
– រមាស់និងកន្ទួល
– ការឆ្លងមេរោគ
– បញ្ហាមុន និងស្បែក
ទោះយ៉ាងណាក៏ដោយ យើងខ្ញុំនឹងបង្ហាញពីបៀបសម្អាតខោក្នុង២ប្រភេទដូចជាបោកដោយដៃ និងនិងប្រើម៉ាស៊ីនបោកខោសអាវ។
១ បោកខោអាវដោយដៃ ការបោកសម្អាតខោក្នុងដោយដៃ គឺជាវិធីដ៏ល្អបំផុតដើម្បីធ្វើឲ្យខោក្នុងកាន់តែប្រើបានយូរ។ ទោះបីជាការត្រូវចំណាយពេលក្នុងការបោកលគក់។ ប៉ុន្តែវាក៏បង្កើនអាយុនៃការប្រើប្រាស់ និងអាចសម្លាប់បាក់តេរីព្រមទាំងមេរោគផ្សេងៗ។
– ពណ៌ខោក្នុងខ្លះអាចចេញពណ៌ពេលបោកគក់។ ដូច្នេះងត្រូវលាងដោយឡែក។
– ប្រើទឹកក្តៅឧណ្ហៗដាក់ក្នុងអាង ឬធុងបោកខោអាវ។
– ដាក់សាប៊ូទន់ចូល។
– ដាក់ខោក្នុងត្រាំប្រហែល៣០នាទី។
– បោកខោអាវក្នុងរយៈពេលជាច្រើននាទី ហើយត្រូវប្រាកដថាសម្អាតបានយ៉ាងល្អ។
– ច្របាច់ទឹកចេញថ្នមៗ។ បន្ទាប់មកព្យួរឲ្យស្ងួត
២ បោកខោអាវជាមួយម៉ាស៊ីនបោកគក់
– ចៀសវាងការបោកខោជាមួយនឹងសំលៀកបំពាក់ផ្សេងទៀត។ ប្រសិនបើអ្នកធ្វើ ប្រើថង់បោកគក់
– ប្រសិនបើមានស្នាមប្រឡាក់កខ្វក់ ត្រូវដោះស្រាយភ្លាមៗ មុននឹងដាក់ខោក្នុងម៉ាស៊ីនបោកគក់។
– ប្រើម្សៅសាប៊ូស្រាល
– បង្វែរខោទ្រនាប់ខាងក្នុងចេញ
– ពូតទឹកចេញថ្នមៗ បន្ទាប់មកព្យួរឲ្យស្ងួតជាការស្រេច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រវាងសម្រាកឲ្យបានគ្រប់គ្រាន់ និង ហាត់ប្រាណមួយណាសំខាន់ជាង?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


