កីឡា
ភ្នំពេញក្រោននាំចូលប្រេស៊ីល Denilson ជំនួសខ្សែបម្រើល្អ Valeriy
ក្លិបបាល់ទាត់ភ្នំពេញក្រោនបាននាំចូលខ្សែបម្រើកណ្តាលសញ្ជាតិប្រេស៊ីល Denilson Rodriguez Roldão ដើម្បីត្រៀមប្រកួតខេមបូឌានព្រីមៀរលីគរដូវកាលថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។

ការនាំចូលសមាជិកថ្មីនេះ ស្របពេលខ្សែបម្រើប្រយុទ្ធសញ្ជាតិអ៊ុយក្រែន Valeriy Gryshyn បានបាត់មុខពីបញ្ជីឈ្មោះមួយរយៈពេលចុងក្រោយ ជាពិសេសក្នុងពានរង្វាន់ ខេមបូឌានស៊ុបភើខាប់កាលពីចុងសប្តាហ៍កន្លងទៅ។
Valeriy Gryshyn បានក្លាយជាសមាជិកដ៏សំខាន់របស់ក្លិបបាល់ទាត់ភ្នំពេញក្រោនក្នុងពីរដូវកាលចុងក្រោយ បន្ទាប់ពីរូបគេបានចូលរួមកាលពីឆ្នាំ២០២១។ កីឡាករដែលមានបច្ចេកទេសល្អ និងពូកែហ្វ្រីឃីកបានជួយភ្នំពេញក្រោនឈ្នះជើងឯកលីគកំពូលកម្ពុជាពីរដូវកាលជាប់គ្នា ឈ្នះជើងឯកខេមបូឌានលីគខាប់២លើកជាប់គ្នា និងបានឈ្នះជើងឯកខេមបូឌានស៊ុបភើខាប់១លើក។
នៅល្ងាចថ្ងៃអង្គារ៍ ទី១ ខែសីហា ភ្នំពេញក្រោនបានប្រកាសនាំចូលខ្សែបម្រើកណ្តាលសញ្ជាតិប្រេស៊ីល Denilson Rodriguez ដើម្បីត្រៀមខេមឌានព្រីមៀរលីគរដូវកាលថ្មីដែលចាប់ផ្តើមចុងសប្តាហ៍នេះ ប៉ុន្តែភ្នំពេញក្រោនមិនទាន់ប្រកាសពីការចែកផ្លូវជាមួយកីឡាករ Valeriy ទេ។

ទោះបីជាយ៉ាងណា តាមបញ្ជីឈ្មោះផ្លូវការដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្តល់ឲ្យអ្នកសារព័ត៌មានបង្ហាញថា កីឡាករបរទេសទាំង៦រូបរបស់ភ្នំពេញក្រោនគឺ៖
- ខ្សែការពារមីយ៉ាន់ម៉ា Soe Moe Kyaw
- ខ្សែការពារជប៉ុន Takaki Ose
- ខ្សែបម្រើជប៉ុន Yudai Ogaw
- ខ្សែប្រយុទ្ធជប៉ុន Simizu Shintaro
- ខ្សែប្រយុទ្ធកូឡំប៊ី Rafael Neito
- ខ្សែបម្រើប្រេស៊ីល Rodgrigues Denilson
កីឡាករ Rodgrigues Denilson អាយុ២៣ឆ្នាំ កម្ពស់១.៧៩ម៉ែត្រជាអតីតយុវជនអាយុក្រោម២០ឆ្នាំរបស់ក្លិប Fluminense នៅប្រទេសប្រេស៊ីល និងក្លិប Bangladesh Police FC របស់ប្រទេសបង់ក្លាដែស ហើយចុងក្រោយលេងឲ្យក្លិប Sertanense FC របស់ប្រទេសព័រទុយហ្គាល់ មុនពេលចូលរួមជាមួយភ្នំពេញក្រោន៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន