កីឡា
លក្ខណៈពិសេស៣របស់យុវជន លឹម វិសាល នឹងរីកចម្រើនលឿន
យុវជន លឹម វិសាល ត្រូវបានលោក កែវ សុខង៉ន អ្នកចាត់ការទូទៅរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនមើលឃើញលក្ខណៈពិសេស៣យ៉ាងដែលនឹងក្លាយជាយុវជនដ៏លេចធ្លោមួយរូបនាពេលខាងមុខ។
ការត្រៀមរដូវកាលថ្មីនេះ ភ្នំពេញក្រោនបានដាក់បញ្ជូនយុវជនមួយចំនួនក្នុងឈុតធំដើម្បីទទួលបានឱកាសបង្ហាញខ្លួននៅក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សំខាន់ៗជាច្រើនទៀត។ ក្នុងនោះមានយុវជន លឹម វិសាល អាយុ១៦ឆ្នាំ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់កីឡាករ លឹម ពិសុទ្ធ ក៏ត្រូវបានបញ្ជូលក្នុងឈុតធំ។

សម្រាប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំកម្លងមកនៅប្រទេសថៃ លឹម វិសាល ត្រូវបានលោកគ្រូបង្វឹកដាក់ឲ្យចូលលេង និងឃើញទម្រង់លេងក្នុងតួនាទីបម្រើស្លាបពិតជាគួរឲ្យចាប់អារម្មណ៍។ រូបគេបានលើកបាល់យ៉ាងល្អជួយឲ្យមិត្តរួមក្រុមតែតបញ្ជូលទី ដូច្នេះហើយរូបគេត្រូវបានអ្នកគាំទ្រមួយចំនួនយល់ឃើញថា នឹងក្លាយជាយុវជនដ៏លេចធ្លោនាពេលដ៏ខ្លីខាងមុខ ប្រសិនបើគ្រូបង្វឹកផ្តល់ឱកាសឲ្យបានលេងញឹកញាប់នៅរដូវកាលនេះ។
ពាក់ព័ន្ធនឹងយុវជននេះដែរ លោក កែវ សុខង៉ន អ្នកចាត់ការទូទៅរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រាប់«កម្ពុជាថ្មី»ថា ៖«យើងបានកត់សំគាល់ឃើញថា វិសាល អភិវឌ្ឍលឿនទាំងខ្លួននៅក្មេង។ អីចឹងខ្ញុំគិតថា គាត់នឹងអភិវឌ្ឍបានឆាប់រហ័ស។ យើងឃើញទម្រង់លេងរបស់គាត់ទី១គឺល្អសម្រាប់ការប្រកួតកន្លងមក។ មួយវិញទៀត គាត់ប្រើជើងឆ្វេង ហើយជាពិសេស គាត់មានកម្ពស់ខ្ពស់ថែមទៀត។ ខ្ញុំគិតថា ការលូតលាស់របស់គាត់លឿន»។

ឥឡូវនេះ លឹម វិសាល កំពុងធ្វើតេស្តជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំដើម្បីចូលរួមប្រកួតជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ AFF U23 Championship នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៣នេះនៅប្រទេសថៃ។
ការបញ្ជូលយុវជនមួយចំនួនក្នុងឈុតធំរបស់ក្លិបភ្នំពេញក្រោន ស្របពេលដែលក្លិបរបស់ម្ចាស់ពានរង្វាន់សំខាន់៦គ្រឿងក្នុងពីរដូវកាលចុងក្រោយនេះមានកម្មវិធីប្រកួតច្រើននាពេលខាងមុខជា ខេមបូឌានព្រីមៀរលីគ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងវគ្គជម្រុះ AFC Cup។ ស្របពេលគ្រូបង្វឹកបានដាក់គោលដៅធ្វើឲ្យបានល្អក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់លើឆាកអន្តរជាតិ៕
អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


