Connect with us

ព័ត៌មានជាតិ

សមាគមចុងភៅនឹងរៀបចំការប្រកួតធ្វើម្ហូបខ្មែរថ្នាក់ជាតិប្រចាំឆ្នាំ២០២៣នៅមជ្ឈមណ្ឌលកោះពេជ្រ

បានផុស

នៅ

សមាគមសហគមន៍ចុងភៅកម្ពុជា ហៅកាត់ថា (CCS)នឹងរៀបចំព្រឹត្តិការណ៍ប្រកួតធ្វើម្ហូបខ្មែរថ្នាក់ជាតិ ប្រចាំប្រទេស​កម្ពុជា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក សុង តេង ជាប្រធានសមាគមសហគមន៍ចុងភៅកម្ពុជាបានឱ្យដឹងថា គោលបំណងសំខាន់សម្រាប់ការប្រកួតប្រជែងធ្វើប្រកួតធ្វើម្ហូបខ្មែរថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៣ គឺដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិស័យទេសចរណ៍ក៏ដូចជាដើម្បីលើកតម្កើងនូវតម្លៃរបស់ម្ហូបខ្មែរយើងតាំងពីបុរាណកាល និងធ្វើការជំរុញបន្ថែមនូវការប្រើប្រាស់ផលិតផល និងគ្រឿងទេសរបស់ខ្មែរយើងដែលប្រជាកសិករកំពុងដាំដុះដែលជាកត្តាមួយក្នុងការធ្វើឲ្យប្រជាកសិកររបស់យើងមានជីវភាពកាន់តែល្អប្រសើរ។

លោកបានបន្តថា តាមរយៈការប្រកួតប្រជែងនេះ យើងសង្ឃឹមថាភ្ញៀវជាតិ និងអន្តរជាតិនឹងឃើញពីភាពទាក់ទាញរបស់ម្ហូបខ្មែរយើងថែមមួយកំរិតទៀត។ លោកបានបន្តទៀតថា ម៉្យាងវិញទៀតនេះគឺជាឱកាសដ៏ល្អមួយសម្រាប់ចុងភៅនៅតាមភោជនីយដ្ឋានឬសណ្ឋាគារទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួមបញ្ចេញសមត្ថភាព និងទេពកោសល្យដែលពួកគាត់មានដើម្បីបង្ហាញទៅកាន់ទស្សនិកជន។ លោកបានបន្ថែមថា «ការទន្ទឹងរង់ចាំរបស់ ចុងភៅកម្ពុជា គ្រប់រូបបានមកដល់ហើយ!ឱកាសក្លាយជាជើងឯកក្នុងការប្រកួតធ្វើម្ហូបថ្នាក់ជាតិអាចជារូបអ្នក!»។

លោកបានបញ្ជាក់ថា សម្រាប់ថ្លៃចុះឈ្មោះចូលរួមប្រកួតប្រសិនបើជាសមាជិកសមាគមសហគមន៍ចុងភៅកម្ពុជាត្រូវ
បង់៥០ដុល្លារនិងមិនមែនជាសមាជិក សមាគមត្រូវបង១០០ដុល្លារ។សម្រាប់តម្លៃនេះមនុស្សម្នាក់ក្នុងមួយប្រកួត និង បូករួមទាំង អាវចុងភៅ និង អៀមចុងភៅ ចំនួន ១(មួយ) ។

លោកបានពន្យល់ថា ចំពោះវិញ្ញាសារ ការប្រកូតប្រជែងមាន៥មុខដូចមានខាងក្រោម១/ ការប្រកួត នំបញ្ចុកសៀមរាប ,២/ការប្រកួតសម្លកកូរ, ៣/ការប្រកួត អាម៉ុកដោយបេក្ខជន ដែលចូលរួមប្រកួតមានពេលវេលា២ម៉ោងសម្រាប់ចំអិនមុខម្ហូបនីមួយៗ។ ចំណែកការប្រកួតសាច់គោ បេក្ខជនដែលចូលរួមប្រកួតមានពេលវេលា ១ម៉ោង៣០នាទីសម្រាប់ចំអិន និងការប្រកួត ការតុបតែងនំ និងរសជាតិផ្លែឈើក្នុងស្រុកបេក្ខជនដែលចូលរួមប្រកួតមានពេលវេលា ២ម៉ោងសម្រាប់ចំអិន។

លោកបានបន្ថែមទៀតថា រីឯមុខម្ហូបគ្រប់ការប្រកួតត្រូវតែ ធ្វើជា២បែបខុសគ្នាគឺបែបប្រពៃណី និង បែបឆ្នៃប្រឌិតរបស់ខ្លួនហើយមុខម្ហូបគ្រប់ការប្រកួត ត្រូវមាន២ចានៗ ដូចគ្នា មួយចាន សម្រាប់ ដាក់តាំង និង មួយចានទៀតសម្រាប់ឱ្យគណៈកម្មការ ភ្លក់រស់ជាតិ។

លោក សុង តេង បានឱ្យដឹងទៀតថា ការប្រកួតនេះគណៈកម្មាការនឹងដាក់ពិន្ទុទៅលើរសជាតិ ហើយនឹងឲ្យពិន្ទុទៅលើការចំអិន និងការរៀបចំទុកដាក់ក្នុងនោះសម្រាប់ការដាក់ពិន្ទុ៧០% ភាគរយអាហារសម្រាប់បែបប្រពៃណី និង ៣០%
ភាគរយសម្រាប់បែបច្នៃប្រឌិត។ ដោយទ្បែក សម្រាប់រង្វាន់ជ័យលាភី លេខ១នឹងទទូលបានប្រាក់រង្វាន់លើកទឹកចិត្ត ២លានរៀល រួមជាមួយ មេដាយមាស និងលិខិតសរសើរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតធ្វើម្ហូបខ្មែរថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជា​ ឆ្នាំ២០២៣ ជាផ្នែកមួយនៅក្នុងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារនិងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ
រាជធា​នី​ភ្នំពេញដែលមានក្រុមហ៊ុន និងម៉ាកយីហោក្នុងស្រុកនិងអន្តរជាតិចូលរួមជាង២៥០ហើយត្រូវបានរំពឹងថានឹងមាន
អ្នកចូលរួមទស្សនាជាង១២០០០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម