ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត ស្នើកាត់បន្ថយការផ្សាយរឿងបំពុលសង្គម ចូលរួមលើកតម្លៃសិល្ប:ខ្មែរវិញ
តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានចេញមុខអំពាវនាវ និងស្នើដល់ស្ថាប័នពាក់ព័ន្ធ និងសារព័ត៌មាន ឱ្យចូលរួមក្នុងការជួយផ្សព្វផ្សាយលើកតម្លៃសិល្បៈខ្មែរ។ ការលើកឡើងរបស់តារារូបនេះ បន្ទាប់ពីសង្កេតឃើញមួយរយៈចុងក្រោយនេះមានសិល្បករ-សិល្បការិនីខ្មែរ មួយចំនួនរងការប្រមាថកិត្តិយសមិនផ្តល់តម្លៃពីសំណាក់បុគ្គលមួយចំនួនតូចតាមរយៈរូបភាពផ្សេងៗជាដើម។

លោក ឃុំ ប៉ុណ្ណាដែត បានបញ្ជាក់ថា “សូមឱ្យបងប្អូនប្រជាជនខ្មែរទាំងអស់ និងស្ថាប័នពាក់ព័ន្ធព្រមទាំងបងប្អូនសារព័ត៌មានទាំងអស់មេត្តាយកចិត្តទុកដាក់ផ្សព្វផ្សាយលើកតម្លៃសិល្បៈខ្មែរយើងផង ហើយអ្នកដែលចូលចិត្តបំពុលសង្គម សូមកាត់បន្ថយការផ្សព្វផ្សាយជៀសវាង ព្រោះជាគំរូអាក្រក់ដល់ក្មេងៗជំនាន់ក្រោយ ខ្ញុំសូមអភ័យទោសជាមុនបើមានការលើសលស់ ក៏គ្មានបំណងប៉ះពាល់បងប្អូនណាឡើយ”។
ទន្ទឹមគ្នានេះ តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានលើកឡើងរឿងរ៉ាវជាក់ស្ដែងដែលធ្លាប់ជួបកន្លងម កថាពិតជាមានរឿងមិនចេះចប់សម្រាប់ការមើលងាយ ប្រមាថមកលើអ្នកសិល្បៈ ហើយតាមដែលលោកចាំមិនភ្លេចទេប៉ុន្មានឆ្នាំមុន មានតារាសិល្បៈដូចជា កញ្ញា ទេព បូព្រឹក ក៏ធ្លាប់បានគេគប់ទឹកកកដាក់, ថ្មីៗនេះ លោក ជី ដេវី ក៏ត្រូវគេគប់ទឹកកកដាក់ដែរ និង កញ្ញា ស៊ឹម ថៃណា ប៉ុន្មានថ្ងៃមុនក៏ត្រូវបានមនុស្សជេរបញ្ចោរក្នុងទីតាំងភោជនីយដ្ឋានមួយកន្លែង។


តារាចម្រៀង ឃុំ ប៉ុណ្ណាដែត ក៏រម្លឹកដែរថា លោកនិយាយនេះសូម្បីតែភរិយាលោកកាលច្រៀង នៅ Sparkក៏ធ្លាប់បានគេប៉ះពាល់មើលងាយដែរ។ លោកថា «ខ្ញុំចង់និយាយទៅកាន់មនុស្សប្រភេទនេះទោះបីជា ពួកយើងមិនមែនអ្នកសិល្បៈក៏ដោយ ក្នុងករណីធ្វើបែបនេះ គឺបំពានសិទ្ធិបុគ្គលហើយអ្នកអាចជាប់ទោសទណ្ឌតាមជាក់ស្តែង»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


