ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ជាប្រជាជន ត្រូវការពារគ្រប់ផ្ទាំងរូបភាពមេដឹកនាំត្រកូល គីម ពីព្យុះ Khanun ឲ្យបាន
ប្រជាជនកូរ៉េខាងជើង ត្រូវតែការពាររាល់ផ្ទាំងរូបភាពរបស់មេដឹកនាំពួកគេឲ្យខាងតែបាន ខណៈព្យុះត្រូពិក កំពុងវាយប្រហារឧបទ្វីបកូរ៉េ។ នេះបើតាមការចុះផ្សាយរបស់កាសែតផ្លូវការ Rodong Sinmun។

ព្យុះត្រូពិក Khanun ដែលវាយលុកប្រទេសជប៉ុន មុនពេលបោះពួយឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ បានចូលដល់ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា បន្ទាប់ពីបង្កភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសកូរ៉េខាងត្បូង។
ជាការពិត គ្រោះមហន្តរាយធម្មជាតិ នឹងជះឥទ្ធិពលខ្លាំងលើកូរ៉េខាងជើង ដោយសារតែប្រទេសនេះ មានហេដ្ឋារចនាសម្ព័ន្ធអន់ខ្សោយ។

ប៉ុន្តែសារព័ត៌មានផ្លូវការរបស់ទីក្រុងព្យុងយ៉ាង បានចុះផ្សាយថា “ការផ្តោតសំខាន់របស់កូរ៉េខាងជើងពេលនេះ គឺត្រូវធានាអំពីសុវត្ថិភាពនៃផ្ទាំងរូបភាពរបស់មេដឹកនាំខ្លួន ក៏ដូចជារូបសំណាក ផ្ទាំងគំនូរ និងវិមានផ្សេងៗទៀតរបស់មេដឹកនាំកូរ៉េខាងជើងផងដែរ”។
ទីក្រុងព្យុងយ៉ាង បានការពារយ៉ាងមុតមាំនិងផ្តោតសំខាន់ជាទីបំផុត ពេលនិយាយអំពីរូបភាពនៃគ្រួសារត្រកូល គីម ដែលកំពុងកាន់អំណាច។

រូបសំណាកឪពុក និងជីតារបស់មេដឹកនាំបច្ចុប្បន្ន គីម ជុងអ៊ុន គឺមាននៅសព្វទីកន្លែង ដោយតុបតែងគ្រប់គេហដ្ឋាន និងការិយាល័យនៅក្នុងប្រទេស។
គួរបញ្ជាក់ថា ក្រៅពីគ្រោះធម្មជាតិ កូរ៉េខាងជើងក៏ទទួលរងនូវគ្រោះទុរ្ភិក្សជាប្រចាំផងដែរ ដោយបើយោងតាមការប៉ាន់ស្មាន មានមនុស្សរាប់លាននាក់បានស្លាប់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ គីម ជុងអ៊ុន ប្រើយុទ្ធសាស្រ្តអធិរាជចិន សង់ ៨ភូមិគ្រឹះ បន្លំភ្នែកសត្រូវ លួចធ្វើឃាត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


