ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ប្រើយុទ្ធសាស្រ្តអធិរាជចិន សង់ ៨ភូមិគ្រឹះ បន្លំភ្នែកសត្រូវ លួចធ្វើឃាត (មានវីដេអូ)
ជាយុទ្ធសាស្រ្តការពារថ្មីប្រឆាំងនឹងការធ្វើឃាត, លោក គីម ជុងអ៊ុន បានសាងសង់ភូមិគ្រឹះថ្មីជាច្រើននៅក្នុង “ទីក្រុងហាមឃាត់” របស់គាត់ ដូច្នេះសត្រូវមិនអាចដឹងថា គាត់ស្នាក់នៅឯណានោះទេ។

ការវិភាគថ្មីបានបង្ហាញពី ភូមិគ្រឹះប្រណីតថ្មីចំនួនប្រាំបី ត្រូវបានសាងសង់នៅក្នុងបរិវេណ Ch’angkwangsan ដែលជាអចលនទ្រព្យសម្ងាត់នៅកណ្តាលទីក្រុងព្យុងយ៉ាង។
ការសិក្សាពីអង្គការឃ្លាំមើលភាពជាអ្នកដឹកនាំកូរ៉េខាងជើង ក៏បានកំណត់អត្តសញ្ញាណអគារឆ្មាំថ្មី និងដីទំនេរជាច្រើនកន្លែង ទុកសម្រាប់សង់លំនៅដ្ឋាននាពេលអនាគត ផងដែរ។

លោក Michael Madden អ្នកជំនាញផ្នែកឥស្សរជនកូរ៉េខាងជើង ដែលដឹកនាំអង្គការនេះបាននិយាយថា ហេតុផលដ៏មានសក្តានុពលមួយសម្រាប់ការសាងសង់នេះ គឺដើម្បីធ្វើឲ្យការវាយប្រហារកាន់តែពិបាក។
លោកនិយាយថា “អាចនឹងមានការវាយប្រហារពីខាងក្រៅប្រទេស សំដៅលើមេដឹកនាំកូរ៉េខាងជើង រួមជាមួយនឹងបញ្ជាការដ្ឋាន និងប៉ុស្តិ៍យាមអចលនទ្រព្យយោធារបស់ខ្លួន។ សកម្មភាពដ៏សំខាន់បំផុត បានកើតឡើងប្រហែល១០ឆ្នាំមុន នៅពេលកងកម្លាំងកូរ៉េខាងត្បូង ក្លែងធ្វើជាការវាយប្រហារបែបនេះ ហើយវាបានបណ្តាលឲ្យទីក្រុងព្យុងយ៉ាងមានភាពច្របូកច្របល់”។

លោក Madden បន្តទៀតថា “នេះគឺជាវគ្គថ្មីនៅក្នុងហ្គេម ឆ្មា-កណ្ដុរ ដែលមេដឹកនាំកូរ៉េខាងជើង អាចគេចផុតពីការចាប់រូបភាពដោយផ្កាយរណប អំពីកន្លែងលាក់ខ្លួនរបស់គាត់។ ប្រសិនបើអ្នកគិតថា គាត់នៅក្នុងផ្ទះមួយ សូមទាយម្ដងទៀត គាត់អាចនឹងនៅក្នុងផ្ទះមួយផ្សេង”។
នេះជាយុទ្ធសាស្ត្របន្លំភ្នែក ដូចយុទ្ធសាស្ត្ររបស់អធិរាជទីមួយនៃប្រទេសចិន ឈីន ស៊ឺហ័ង ដែលព្រះអង្គបានផ្ទំនៅកន្លែងផ្សេងគ្នារាល់យប់ ដើម្បីគេចពីឃាតក។

ភូមិគ្រឹះថ្មីទាំងនេះ មានទីតាំងនៅកណ្តាលទីក្រុងព្យុងយ៉ាង។ វានៅទល់មុខអគារការិយាល័យរបស់នាយកដ្ឋានគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកាន់អំណាច។
នាយកដ្ឋានទាំងនេះគឺស្ថិតក្នុងចំណោម ស្ថាប័នដ៏មានឥទ្ធិពលបំផុតមួយចំនួន នៅក្នុងវប្បធម៌នយោបាយកូរ៉េខាងជើង ព្រោះពួកគេមានតួនាទីត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល សន្តិសុខ និងអង្គការយោធា។

បរិវេណ Ch’angkwangsan ក៏ស្ថិតនៅជិតកន្លែងមួយចំនួន ដែលថ្នាក់ដឹកនាំកូរ៉េខាងជើងរៀបចំព្រឹត្តិការណ៍ជាតិ ក៏ដូចជាបណ្តុំភោជនីយដ្ឋានរបស់ទីក្រុងព្យុងយ៉ាង ផងដែរ។
លើសពីនេះ បរិវេណនេះគឺជាទឹកដីដ៏សុខស្រួលសម្រាប់លោក គីម ជុងអ៊ុន។ កាលពីកុមារភាព លោក គីម បានរស់នៅក្នុងលំនៅដ្ឋានដ៏ធំបំផុតរបស់ខ្លួន ដែលត្រូវបានសាងសង់ឡើងសម្រាប់ឪពុក និងអ្នកកាន់តំណែងមុនគឺលោក គីម ជុងអ៊ីល។
ទោះបីជាយ៉ាងណាក៏ដោយ គេដឹងថា លោក គីម ជុងអ៊ុន មិនមែនស្នាក់នៅត្រឹមតែក្នុងភូមិគ្រឹះតែ៨នេះទេ ពោលគឺគាត់ មានអគារស្នាក់នៅប្រហែល ១៣ កន្លែងឯណោះនៅទូទាំងប្រទេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក គីម ជុងអ៊ុន គំរាម កម្ទេច កូរ៉េខាងត្បូង ឲ្យវិនាសសាបសូន្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


