ព័ត៌មានជាតិ
អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន និងទីភ្នាក់ងាររុករកអវកាសជប៉ុន ប្ដេជ្ញានាំយក កម្ពុជា ឆ្ពោះទៅកាន់បច្ចេកវិទ្យា និងនវានុវត្តន៍ចុងក្រោយបង្អស់
អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ បានសហការគ្នារៀបចំសន្និសីទស្ដីពីការសហការបង្កើតបណ្ដាញទំនាក់ទំនង កម្ពុជា-ជប៉ុន ក្នុងការធ្វើឲ្យប្រសើរឡើងក្នុងវិស័យកសិកម្ម, ការតាមដានការភាយឧស្ម័ន, និង នវានុវត្តន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់លំហអាកាស និងផ្កាយរណប នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលជាការប្ដេជ្ញានាំយកកម្ពុជាឆ្ពោះទៅកាន់បច្ចេកវិទ្យា និងនវានុវត្តន៍ចុងក្រោយបង្អស់។

សន្និសីទនេះបានធ្វើឡើងដោយមានការចូលរួមពីលោកស្រី Marisa Haruta ប្រធានតំណាង JETRO ភ្នំពេញ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធអង្គការនានា និងក្រុមហ៊ុនជាច្រើនទៀត។

ដើម្បីធ្វើឲ្យខួបលើកទី ៧០ ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា-ជប៉ុន ក៏ដូចជាខួបលើកទី ៥០ ឆ្នាំ នៃមិត្តភាពរវាងអាស៊ាន- ជប៉ុន កាន់តែឱឡារិក និងដើម្បីជាការរឹតបន្តឹងមិត្តភាពយូរអង្វែងនឹងគ្នាបន្តទៀត អង្គការពាណិជ្ជកម្មស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានផ្ដួចផ្ដើមគំនិតក្នុងការណែនាំក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៨ ដែលមានសមត្ថភាព និងមុខងារធ្វើឲ្យប្រសើរឡើងនូវវិស័យកសិកម្ម ការរកឃើញ និងតាមដានការរំភាយឧស្ម័ន ការកាត់បន្ថយការរំភាយឧស្ម័ន និងការអភិរក្សព្រៃឈើ មកធ្វើការចែករំលែក និងណែនាំអំពីសេវាកម្ម និងកម្មវិធីរបស់ពួកគេសម្រាប់ទៅរកភាពបៃតង ដោយប្រើបច្ចេកវិទ្យា ចុងក្រោយបំផុត ទៅដល់រដ្ឋាភិបាលកម្ពុជា អង្គការនានា និងតំណាងក្រុមហ៊ុនឯកជននៅកម្ពុជានៅក្នុងសន្និសីទនៅសណ្ឋាគារ Hyatt Regency Phnom Penhនាពេលនេះ។

ជាមួយគ្នានេះដែរ កម្មវិធីនឹងផ្តល់ឲ្យអ្នកចូលរួម ឬ ភាពជាដៃគូ និងឱកាសក្នុងការបង្កើតបណ្ដាញរវាងក្រុមហ៊ុនកម្ពុជា-ជប៉ុន ដែលស្ថិតនៅក្នុងវិស័យមួយចំនួនរួមមាន សាជីវកម្ម កសិកម្ម បៃតង បច្ចេកវិទ្យា សហករណ៍ កសិកម្ម ធនាគារ និងមីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងកសិកម្ម កម្មន្តសាលជាដើម។
តំណាងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនទាំង ៨ ដែលក្នុងនោះរួមមាន AGRIBUDDY LIMITED, ASUZETO SINGAPORE PTE LTD/ASUENE INC (JAPAN), GREEN CARBON INC, NIPPON KOEI CO., LTD, SAGRI CO., LTD, SYNSPECTIVE INC, TENCHIIN INC, and YANMAR AGRIBUSINESS CO., LTD.។
ដើម្បីជាការអបអរនាឱកាស នៃការលើកស្ទួយចំណងមិត្តភាពទាំងសងខាងកម្ពុជា-ជប៉ុន នេះ រដ្ឋាភិបាលជប៉ុន បាននិងកំពុងជំរុញឲ្យមានទស្សនវិស័យ នៃការសហការបង្កើតសេដ្ឋកិច្ចរួមគ្នា (ASEAN {paus/Camboda-japan Economic Co Creation Vision) ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព ៥០ ឆ្នាំ និង ៧០ ឆ្នាំ បន្តទៅមុខទៀត ជាមួយប្រទេសជាដៃគូ។ យើងបន្តស្វែងរកឱកាសផ្សេងៗ បន្ថែមទៀត ដែល កម្ពុជា- ជប៉ុន អាចសហការបង្កើតរួមគ្នា (Co-Creation) ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ ដូចដែលយើងត្រង និងចែករំលែកក្នុងសន្និសីទខាងមុខនេះ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


