កីឡា
ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម វិលមកជម្រើស១១នាក់ដំបូងគួរឲ្យចាប់អារម្មណ៍
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម បានបង្ហាញខ្លួនពីរប្រកួតជាប់គ្នាគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ដែលបានដំណើរ២សប្តាហ៍។
ចាន់ វឌ្ឍនា ទើបតែវិលត្រឡប់មកកាន់ទីលានវិញកាលពីដើមរដូវកាលនេះក្នុងពានរង្វាន់បើករដូវកាលខេមបូឌានលីគខាប់ឲ្យបឹងកេត បន្ទាប់ពីរូបគេបានចំណាយពេលជាងមួយឆ្នាំក្នុងការព្យាបាលរបួសកាលពីរដូវកាល២០២២។ រូបគេបានរបួសក្នុងពេលប្រកួតពានរង្វាន់បើករដូវកាល២០២២ ប៉ុន្តែនៅដើមរដូវកាល២០២៣-២៤ លោកគ្រូបង្វឹកសិង្ហបុរីដាក់ឲ្យចូលលេងក្នុងពានរង្វាន់បើករដូវកាល ខេមបូឌានលីគខាប់។

នៅពេលនេះ ចាន់ វឌ្ឍនា ត្រូវបានលោកគ្រូបង្វឹកដាក់ឲ្យលេងជម្រើស១១នាក់ដំបូងក្នុងការប្រកួតជាមួយអង្គរថាយហ្គឺរ ល្ងាចថ្ងៃអាទិត្យ ទី១៣ ខែសីហា សម្រាប់សប្តាហ៍ទី២ ខេមបូឌានព្រីមៀរលីគ បន្ទាប់ពីសប្តាហ៍ទី១ទល់នឹងភ្នំពេញក្រោនត្រូវបានដាក់ចូលក្នុងវគ្គទី២។
ការបង្ហាញខ្លួនជម្រើស១១នាក់ដំបូង ចាន់ វឌ្ឍនាកា បានបង្កើតការចាប់អារម្មណ៍ជាថ្មី ដោយរូបគេបានស៊ុតចូល២គ្រាប់ក្នុងជ័យជម្នះ ៤-១ លើអង្គរថាយហ្គឺរ។ ការធ្វើបានល្អនេះគឺកើតឡើងដោយសារការប្រឹងប្រែងពោរពេញដោយឆន្ទៈជាថ្មី បន្ទាប់ពីរបួសច្រើនខែ។
ចំណែក ខ្សែបម្រើប្រយុទ្ធ ប្រាក់ មុន្នីឧត្តម របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានជាប់ជម្រើស១១នាក់ដំបូងពីរសប្តាហ៍ជាប់គ្នា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីសញ្ជាតិអេស្ប៉ាញ Pep។ កាលពីរដូវកាល២០២២ រូបគេមិនសូវបានជាប់ជម្រើស១១នាក់ដំបូងទេក្រោមការដឹកនាំរបស់លោក Conor Nester។

នៅសប្តាហ៍ទី១ រូបគេបានរួមចំណែកដ៏សំខាន់ក្នុងការជួយឲ្យក្រុមឈ្នះក្រសួងការពារជាតិ ០-២ ប៉ុន្តែត្រូវដូរចេញនៅវគ្គទី២ជំនួសវិញដោយកីឡាករឡាវ។ នៅសប្តាហ៍ទី២ រូបគេក៏រួមចំណែកដ៏សំខាន់ក្នុងការជួយឲ្យម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះ២-១ លើភ្នំពេញក្រោន។ រូបគេបានលេងពេញ៩០នាទីពេញ។
ពីរសប្តាហ៍នេះ ព្រះខ័នរាជស្វាយរៀងមានទម្រង់លេងគួរឲ្យចាប់អារម្មណ៍ទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធដែលទទួលបានការកោតសរសើរពីមហាជន។
ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ស្ថិតក្នុងចំណោមកីឡាកររៀមច្បងមួយចំនួនដែលកំពុងលេងយ៉ាងសកម្មឲ្យក្លិបនាពេលបច្ចុប្បន្នដូចជា គួច សុកុម្ភៈ, គួច ដានី, សឿយ វិសាល និង សារ៉េត គ្រីយ៉ា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


