ជីវិតកម្សាន្ដ
ឌីជេ សូដា ឆ្លើយតបនឹងមតិផ្លែផ្កាថា នាងស្លៀកពាក់សិចស៊ីពេក ទើបគេហ៊ានស្ទាបដើមទ្រូង
មួយថ្ងៃបន្ទាប់ពីការបង្ហោះរៀបរាប់អំពីការរំលោភបំពានកេរ្តិ៍ខ្មាសនៅឯមហោស្រពតន្ត្រី Osaka Music Circus 2023 នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៣ ខែសីហា ឌីជេ សូដា បានចេញមុខឆ្លើយតបនឹងមតិផ្លែផ្កាមួយចំនួនដែលថា គេហ៊ានលូកស្ទាបដើមទ្រូងរបស់នាង មកពីនាងស្លៀកពាក់សិចស៊ីជ្រុលពេក។

ឌីជេវ័យ ៣៥ឆ្នាំ បានច្រានចោលមតិរិះគន់នាង ព្រមទាំងថ្កោលទោសអ្នកស្ទាបដើមទ្រូងរបស់នាងថាជាអំពើល្មើសច្បាប់ និងបៀតបៀនផ្លូវភេទមកលើរូបនាង ព្រោះមិនថានាងស្លៀកពាក់បែបណាឡើយ វាឥតពាក់ព័ន្ធនឹងបុគ្គលចង់បំពានគេនោះទេ។ តារាកូរ៉េខាងត្បូងរូបនេះបានបន្តបង្ហោះសារនៅលើ Instagram និងបណ្ដាញ X ទៀតថា ទោះបីការស្លៀកពាក់ និងការតុបតែងខ្លួនរបស់នាងបែបណាក៏ដោយ ការបៀតបៀនផ្លូវភេទ និងការរំលោភបំពានកេរ្តិ៍ខ្មាសរបស់អ្នកដទៃ វាពិតជាមិនត្រឹមត្រូវនោះទេ។

ឌីជេ សូដា បញ្ជាក់បន្ថែមថា “ខ្ញុំស្លៀកសម្លៀកបំពាក់ដែលខ្ញុំចង់ស្លៀក ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ពួកគេគ្មានសិទ្ធិប៉ះពាល់ខ្ញុំ ឬបៀតបៀនផ្លូវភេទខ្ញុំ ព្រោះតែខ្ញុំស្លៀកសម្លៀកបំពាក់សិចស៊ីឡើយ” ។ ជាមួយគ្នានោះ ឌីជេ សូដា បញ្ជាក់ថា អ្នកដែលបំពានកេរ្តិ៍ខ្មាសរបស់នាងមិនមែនមានតែបុរសនោះទេ ក៏មានមនុស្សស្រីផងដែរ ហើយនារីម្នាក់នោះបានស្ទាបដើមទ្រូងខាងស្ដាំនាងជាច្រើនលើកទៀតផង។

ពាក់ព័ន្ធករណីនេះ ក្រុមហ៊ុន TryHard Japan ដែលជាអ្នករៀបចំមហោស្រពតន្ត្រី Osaka Music Circus បានចេញសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ X ដោយចាត់ទុករឿងរ៉ាវកើតឡើងចំពោះ ឌីជេ សូដា ជាអំពើហិង្សាផ្លូវភេទ ហើយខ្លួននឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនបង្ក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឌីជេ សូដា ត្រូវគេបំពានកេរ្តិ៍ខ្មាស នៅឯមហោស្រពតន្ត្រី ប្រទេសជប៉ុន
ចុចអាន៖ Jennie សិចស៊ីអស់ដៃ ក្នុងយុទ្ធនាការផ្សព្វផ្សាយយីហោ CK
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


