ជីវិតកម្សាន្ដ
ស្ថានភាពបច្ចុប្បន្នរបស់ ឌីជេសូដា ក្រោយឆេះសក់អស់ សល់តែក្បាលទំពែក
កាលពីពេលថ្មីៗនេះ ឌីជេ សូដា បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកនៅលើទំព័រផ្ទាល់ខ្លួន ដែលមានអ្នក Follow ដល់ទៅ ១១លាននាក់។ ឌីជេកូរ៉េរូបនេះបានបញ្ចាក់អំពីស្ថានភាពរបសនាងជាង ២ ខែបន្ទាប់ពីឧប្បត្តិហេតុដ៏គួរឲ្យភ័យខ្លាចនៅក្នុងហាងលាបសក់មួយកន្លែង។

ដូច្នោះហើយ តារាស្រីបានចែករំលែករូបថតនៅខាងក្រោយក្បាលរបស់នាង ជាមួយនឹងសារដែលធ្វើឲ្យមនុស្សជាច្រើនព្រួយបារម្ភថា «នេះគឺជាការអាប់ដេតចុងក្រោយរបស់ខ្ញុំ សក់របស់ខ្ញុំនៅតែជ្រុះ ហើយខ្ញុំគិតថាខ្ញុំនៅសល់សក់ប្រហែល ១០% ប៉ុណ្ណោះ។ មានគេនិយាយថាខ្ញុំមើលទៅដូចជាកូនឆ្កែដែលត្រូវគេរំលោភ និយាយតាមត្រង់ទៅ ខ្ញុំមិនដែលគិតថាខ្ញុំជ្រុះសក់ច្រើនបែបនេះទេ មានអ្នកណាខ្លះធ្លាប់ឃើញសក់ខូចយ៉ាងនេះ?»។
យោងតាមរូបភាពដែលបានចែករំលែកដោយឌីជេស្រីវ័យ ៣៧ឆ្នាំ បានបង្ហាញឲ្យឃើញអំពីសក់របស់នាងខ្លី និងរញ៉េរញ៉ៃជាងពេលជួបហេតុការណ៍ដំបូង ដែលបង្ហាញថាស្ថានភាពសក់នេះហាក់មិនធូរស្រាលទេ ប៉ុន្តែកាន់តែអាក្រក់ទៅៗ។ មិនត្រឹមតែប៉ុណ្ណោះ ក្បាលរបស់ឌីជេស្រីមានស្នាមខ្មៅ និងលឿង ដែលមើលទៅពិតជាមិនគួរឲ្យជឿខ្លាំងណាស់។

មិនតែប៉ុណ្ណោះ ឌីជេសូដា បានបង្ហាញអារម្មណ៍ខឹងសម្បារចំពោះហាងកែសម្ផស្ស ដែលធ្វើឲ្យសក់ខូចបែបនេះ។ សូដា បាននិយាយថា «កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមចម្លែកថា ខ្ញុំនឹងប្តឹងពួកគេរាប់រយលានដុល្លារ បើគេសងខ្ញុំ តើខ្ញុំអាចធ្វើអ្វីបានទៀត? ខ្ញុំនឹងក្រោកឈរឡើង។ ចុងក្រោយ បើគេទទួលស្គាល់កំហុស និងសុំទោសដោយស្មោះ ខ្ញុំនឹងអត់ទោសឱ្យគេដោយមិនយកមួយកាក់មួយសេន»។
ភ្លាមៗក្រោយពេលកើតហេតុ ស្ថានភាពសក់របស់ DJ ស្រីរូបនេះបានបន្តកាន់តែយ៉ាប់ទៅៗ។ ជារៀងរាល់ថ្ងៃ សក់របស់នាងជ្រុះចេញជាចង្កោមធំៗ ដែលបន្សល់ទុកនូវកន្លែងដែលស្បែកក្បាលមិនអាចជួសជុលជាបណ្ដោះអាសន្នជាមួយនឹងផ្នែកបន្ថែមសក់បានទេ ដោយសារតែសក់បច្ចុប្បន្នរបស់នាងមានប្រវែងត្រឹមតែ ៣មីលីម៉ែត្រ ប៉ុណ្ណោះ។ ឌីជេ សូដា បាននិយាយថា វានឹងចំណាយពេលយ៉ាងហោចណាស់ ២ ឆ្នាំ ដើម្បីស្តារសក់ឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ ឌីជេសូដាបានសារភាពថា ការលាក់ក្បាលទំពែកជារៀងរាល់ថ្ងៃ ធ្វើឲ្យនាងមានអារម្មណ៍បាត់បង់ និងសោកសៅជាខ្លាំង ហើយរាល់ពេលដែលឃើញវីដេអូដែលអ្នកគាំទ្រចែករំលែក រឹតតែធ្វើឲ្យនាងកាន់តែខូចចិត្ត។ ជាពិសេស ពេលចូលរួមក្នុងព្រឹត្តិការណ៍ Louis Vuitton ដែលពេលនោះនាងមានសក់ពណ៌ទង់ដែង ប៉ុន្តែការពិតនៅពីក្រោយវាគឺសក់នៅលើក្បាលរបស់នាងបានបែកខ្ទេចខ្ទី ដោយបន្សល់ទុកនូវតំបន់ទំពែកដ៏ធំមួយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រចៀកកាំ ធ្លាក់ដល់ចំណុចសូន្យ បាត់បង់ទ្រព្យ រាប់លានដុល្លារ ក៏គ្មានលុយកាក់សងបំណុលគេដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


