ជីវិតកម្សាន្ដ
គ្រងឈុតអប្សរាយប់មិញ ឌីជេ សូដា ទទួលការសរសើរយ៉ាងព្រោងព្រាតពីទស្សនិកជន កម្ពុជា
នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសម្ពោធ MV បទចម្រៀងក្រោមចំណងជើងថា “ទេវរាជ” របស់អ្នកនាង ទេព បូព្រឹក្ស កាលពីរាត្រីថ្ងៃ២៦ ខែឧសភា ក្រៅពីមានការចូលរួមពីសំណាក់សិល្បករ-ការនី នៃប្រទេសកម្ពុជា ក្នុងនោះក៏មានការភ្ញាក់ផ្អើលមិនស្ទើទេ ក្រោយបានឃើញវត្តមានឌីជេសូដា គ្រងនូវឈុតអប្សរាអបអរមិត្តសំឡាញ់ក្នុងអង្គពិធីទាំងមូល។
តាមរយៈការបង្ហោះនូវរូបភាព២សន្លឹកលើគណនីហ្វេសបុកផ្ទាល់របស់ DJ កូរ៉េខាងត្បូងរូបនេះ បានបង្កឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងទ្វេរគុណ ខណៈដែលនាងគ្រងនូវឈុតអប្សរាបង្ហាញកាយល្វត់ល្វន់ ដែលនេះអ្នកគាំទ្រជាច្រើនកម្រនឹងបានឃើញនាងស្លៀកពាក់បែបសុភាពទន់ភ្លន់ណាស់។ នាងបានសរសេរអបអរដល់មិត្តរបស់នាងថា “សូមចូលរួមអបអរសាទរដល់ម្ចាស់ក្សត្រីរបស់ខ្ញុំគឺ ទេព បូព្រឹក្ស ដែលបានចេញ MV ថ្មី! សូមជូនពរឲ្យអ្នកទទួលបានជោគជ័យគ្មានទីបញ្ចប់ ហើយទន្ទឹងរង់ចាំស្តាប់បទដ៏អស្ចារ្យជាច្រើនទៀតពីអ្នក”។
ភ្លាមៗដោយមិនបង្អង់យូរ អ្នកគាំទ្រជាច្រើនបានសម្រុកចូលទៅបញ្ចេញមតិៗដូចៗគ្នាថា នៅពេលដែលឌីជេសូដាគ្រងឈុតអប្សរា នាងស្អាតលើសពីការរំពឹងទុក ព្រោះធ្លាប់តែឃើញស្លៀកពាក់បែប DJ សិចស៊ីលិចលើ លិចក្រោម។ នេះគឺជាកត្តិយស និងមោទកភាពរបស់កម្ពុជា ដែលមាន DJ ល្បីមកចូលរួមហើយថែមទាំងគ្រងឈុតបុរាណខ្មែរទៀត។

លើសពីនេះទៀតដែរ វត្តមានរបស់តារាស្រីរូបនេះបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីម្ចាស់បទ “ទេវរាជ” ដែលមាននាមជាមិត្តស្និតស្នាលគ្នាមកជាយូរណាស់មកហើយ។ ស្របពេលដែល ឌីជេសូដាបានសម្ដែងការគួរសមដល់អ្នកនាង ទេព បូព្រឹក្ស និងគោរពដល់ទស្សនិកជនក្នុងកាយវិការស្រីសួគ៌អប្សរាយ៉ាងទន់ភ្លន់ សក្តិសមជាស្រ្តីខ្មែរ។

មិនត្រឹមប៉ុណ្ណឹងនោះទេ នៅក្នុងព្រឹត្តិការណ៍នៃការបង្ហាញផ្ទាំងទស្សនីយភាពបទចម្រៀង “ទេវរាជ” ឌីជេស្រីវ័យ៣៦ឆ្នាំរូបនេះបានបង្ហាញភាពស្និតស្នាលជាមួយតារាប្រុសស្រីក្នុងប្រទេសកម្ពុជា ដោយការថតរូបទុកជាអនុសាវរីយ៍ក្នុងការមកដល់ទឹកដីបុរាណសារជាថ្មីម្ដងទៀត។ កាយវិការបែបនេះហើយដែលធ្វើឲ្យ DJ សូដាហាក់ទទួលបានការគាំទ្រនិងពេញចិត្តស្ដូកពីជនជាតិខ្មែរ ដោយសារតែនាងមានសម្រស់ស្អាត ហើយថែមទាំងរួសរាយដាក់មនុស្សគ្រប់គ្នា ដោយមិនប្រកាន់សូម្បីតែបន្តិចណាឡើយ។
ទោះយ៉ាងណាក៏ដោយ មិនមែនជារឿងចម្លែកនោះទេ ដែលឌីជេសូដាតែងតែធ្វើដំណើរចេញចូលក្នុងប្រទេសកម្ពុជាញឹកញាប់ និងអមដោយការអញើញផ្ទាល់ពីលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ។ ដូចដែលទស្សនិកជនជាច្រើនបានដឹងរួចស្រាប់ហើយថា ម្ចាស់បទទេវរាជ គឺជាមិត្តសំឡាញ់នឹងតារាស្រីកូរ៉េ ហើយអ្នកទាំងពីរតែងតែសហការគ្នាលើការផលិតបទចម្រៀងជាញឹកញយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ខ្ញីចាស់កាន់តែហិរ! សុខ ពិសី អ្នកគាំទ្រសរសើរពូកែថែរក្សារាង និងសម្រស់ស្អាតមិនចាញ់អាយុ ១៨ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


