KPT+
មកស្គាល់តំបន់អច្ឆរិយធម្មជាតិដ៏ចម្រុះពណ៌ដូចទីសួគ៌ាទាំង៦
ផែនដីនេះពោរពេញទៅដោយរបស់ចម្លែកៗជាច្រើន។ កន្លែងខ្លះមានពណ៌ធម្មជាតិកើតឡើងពីបាក់តេរីដែលមានពណ៌ដិតៗដូចឥន្ធនូមករាប់លានឆ្នាំ ហើយ។ ស្រទាប់ផែនដីនាទីទំាងនោះ មានសារធាតុ sedimentary ឬកម្លាំងធម្មជាតិដទៃទៀតកកើតជាទិដ្ឋភាព អច្ឆរិយធម្មជាតិដែលមានពណ៌ចម្រុះដូចគំនូរផ្ដល់ជាគុណប្រយោជន៍ដល់ផ្នែកទេសចរណ៍មនុស្សជាតិនិងសម្រាប់សត្វរុក្ខជាតិបន្តពូជពង្សជីវិតផង។
១. ផែនដី ៧ ពណ៌ Chamarel ប្រទេស Mauritius

ដីខ្សាច់តូចមួយនេះស្ថិតនៅភាគនិរតីនៃប្រទេស Mauritius ត្រូវបានគេដាក់ឈ្មោះតាមចំនួនពណ៌ខុសៗគ្នា ដែលត្រូវបានគេលាយបញ្ចូលគ្នាទៅក្នុងដីខ្សាច់ ក្រហម ស្វាយ ពណ៌ខៀវ បៃតង លឿង និងត្នោត។ ជម្រាលត្រូវបានបង្កើតឡើងតាមរយៈការបម្លែងកំអែភ្នំភ្លើង ទៅជារ៉ែដីឥដ្ឋ។ ពណ៌ទាំងនេះកើតឡើងដោយសារតែសីតុណ្ហភាពត្រជាក់ផ្សេងៗនៃថ្ម។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា បើទោះបីជាត្រូវលាយបញ្ចូលគ្នានៃខ្សាច់ចម្រុះពណ៌នេះក៏ដោយក៏ធម្មជាតិនៅទីនោះមិនអាចប្រែទៅជាពណ៌ផ្សេងៗគ្នាដែរ។ ផែនដីចំនួន ៧ ពណ៌ គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរច្រើនបំផុតរបស់ Mauritius ហើយដោយហេតុនេះទើបគេធ្វើរបងដើម្បីការពារមនុស្សពីការជាន់ឈ្លី ការបង្កើតភូគព្ភសាស្ត្រផ្សេងៗ។
២. Laguna Colorada នៅតំបន់ខ្ពង់រាប Bolivia នៃទីក្រុង Potosí

មានទីតាំងស្ថិតនៅក្នុងតំបន់ Bolivia’s Eduardo Avaroa បឹងអំបិលពណ៌ក្រហមដែលមានជម្រៅរាក់នេះ គឺជាកន្លែងប្រមូលផ្ដុំទៅដោយហ្វូងនៃសត្វ flamingos រស់នៅ។ ពណ៌ក្រហមធម្មជាតិរបស់បឹងនេះ បានមកពីសារធាតុពណ៌ក្រហមនៃសារាយដែលរស់នៅទីនោះ។
៣. អាងហែលទឹកពេលព្រឹក Glory នៅឧទ្យានជាតិ Yellowstone តំបន់ Wyoming

ពណ៌ដ៏អស្ចារ្យមាននៅក្នុងអាងហែលទឹក គឺជាលទ្ធផលនៃបាក់តេរី thermophiliac ដែលបានលូតលាស់ក្នុងសីតុណ្ហភាពខ្លាំងមួយ។ ចំណែកពណ៌ទឹកក្រូចនិងលឿងផ្សេងៗគ្នា បង្ហាញពីការប្រែប្រួលសីតុណ្ហភាពរបស់ស្រះ។
តែគួរឱ្យស្ដាយ ការបំផ្លិចបំផ្លាញនិងទុកដាក់សំរាមរបស់អ្នកទេសចរ បានធ្វើឱ្យប៉ះពាល់ដល់រូបរាងនៃអាងហែលទឹកពេលព្រឹកដោយបានស្ទះដោយសំរាមនិងកម្ទេចកំទីផ្សេងទៀត។
៤. ទម្រង់ដី Zhangye Danxia នៅ Gansu ប្រទេសចិន

វាជាថ្មភក់មានពណ៌ខុសពីធម្មតា ច្រាំងថ្មដ៏រស់រវើកទាំងនេះត្រូវបានបង្កើតឡើងដោយរ៉ែតាំងពី ២៤ លានឆ្នាំមុន។ ទោះបីជាអាចរកឃើញទម្រង់ភូមិសាស្ត្រប្រភេទនេះពាសពេញប្រទេសចិនក៏ដោយ កន្លែងដែលមានប្រជាប្រិយបំផុតគឺមាននៅតែឧទ្យានភូគព្ភសាស្ត្រជាតិ hangye Danxi តែប៉ុណ្ណោះ។
៥. ទឹកធ្លាក់ Havasu នៅ Grand Canyon រដ្ឋ Arizona

ទឹកធ្លាក់ Havasu គឺគ្រាន់តែជាផ្នែកមួយនៅឧទ្យាន Grand Canyon នៅ Havasupai ក្បែរ Supai រដ្ឋ Arizona ។ មានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃឥណ្ឌា Havusupai ជាអន្លង់បៃតងខៀវស្រងាត់ មានទឹកជ្រោះដ៏អស្ចារ្យនិងវាលខ្សាច់ដែលកំពុងព័ទ្ធជុំវិញតំបន់នោះ។ ពណ៌ទឹកគឺជាការលាយបញ្ចូលគ្នារវាងកំហាប់នៃម៉ាញ៉េស្យូមនិងកាបូនកាល់ស្យូម។
៦. Fly geyser រដ្ឋ Nevada ទីក្រុង Washoe County

Geysers ត្រូវបានគេចាត់ទុកថាជាបាតុភូតដែលកើតឡើងដោយធម្មជាតិ។ ប៉ុន្តែវាក៏កើតឡើងដោយក្រុមវិស្វករខួងអណ្ដូងនៅលើដី ក្នុងការស្វែងរកប្រភពថាមពលកម្ដៅក្នុងផែនដីក្នុងឆ្នាំ ១៩៦៤ បានដោយចៃដន្យដែរ។ ប៉ុន្មានឆ្នាំក្រោយមក ទឹកដែលសំបូរទៅដោយជាតិខនិជ បានបញ្ចេញប្រហែល ៥ ហ្វីតនៅលើអាកាស និងបានបង្កើតជាពំនូកនៅជុំវិញអណ្ដូងនោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកស្គាល់សមាសភាពកូនស្រីតែម្នាក់របស់ប្រធានាធិបតី Joe Biden ជាមួយលោកស្រី Jill
ចុចអាន៖មិត្តភក្ដិរៀបការចោលអស់ មិនមែនជាចុងបញ្ចប់នៃពិភពលោកទេ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


