Connect with us

ព័ត៌មានអន្ដរជាតិ

គ្រួសារនៅ ចិន បាត់កូនតាំងពីឆ្នាំ ១៩៩៩ ក្រោយ ១៧ឆ្នាំ ទើបដឹងថារស់នៅផ្ទះទល់មុខគ្នា

បានផុស

នៅ

ត្រលប់ទៅថ្ងៃទី០២ ខែសីហា ឆ្នាំ ១៩៩៩ ជីវិតដ៏​សុខសាន្ត​របស់ប្តីប្រពន្ធមួយគូ​បានប្រែជា​សោះកក្រោះ​ទាំងស្រុង។ នៅដលពេល​កូន​ស្រី​អាយុ​៣​ឆ្នាំ​បាត់​ខ្លួន នៅ​ផ្សារ​ noisy ​ក្នុង​ទីក្រុង Guizhou ប្រទេស​ចិន ខណៈឪពុកម្ដាយកំពុងរវល់លក់ដូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​របាយការណ៍​ដែល​បាន​រក​ឃើញ ប្តី​ប្រពន្ធ​នេះ​ប្រកប​របរ​លក់ដូរ​នៅ​ផ្សារ ។ ពួកគេមានកូនស្រី​ពីរនាក់ ហើយកូនស្រីច្បងទៅសាលារៀន ចំណែក​កូន​ស្រី​ពៅ​អាយុ​៣​ឆ្នាំ​កន្លះ ឪពុក​ម្ដាយតែង​តែ​នាំ​កូន​ទៅ​ផ្សារ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​មើល​ថែ។ ប៉ុន្តែ​ដោយ​សារ​នៅ​ថ្ងៃ​កើត​ហេតុ​ភ្ញៀវ​មក​កកកុញ អ្នក​ទាំង​ពីរ​រវល់​លក់​អីវ៉ាន់។ ងាក​មក​មើល​កូនស្រី​ក៏​ស្មាន​ថា​កំពុង​លេង​ជាមួយ​មីង​និង​ពូ​នៅ​តូប​ក្បែរ​ផ្ទះ ។ ដូច្នេះ​ហើយ​ គាត់​ក៏​បន្ត​លក់​​ដោយ​មិន​គិត​ច្រើន​។

ទោះយ៉ាងណាក៏ដោយ ពីរម៉ោងបានកន្លងផុតទៅ ម្តាយ​ចាប់ផ្តើម​មានអារម្មណ៍​មិនធម្មតា។ គាត់បាន​រត់​ជុំវិញ​ផ្សារ​តាម​រក​នាង តែ​នៅរក​មិន​ឃើញ​កូនស្រី ។ ទីបំផុត​គាត់​ក៏​ដួល​ទៅ​នឹង​ដី ទះកំផ្លៀង​ម្តង​ហើយ​ម្តង​ទៀត និង​ស្រែក​ហៅ​កូនស្រី​គាត់​ដោយក្ដីអស់សង្ឃឹមខ្លាំង។

នៅ​ថ្ងៃ​បន្ទាប់ ប្ដី​ប្រពន្ធ​នេះ​បាន​ទៅ​ប្រាប់​ប៉ូលិស​ដើម្បី​រាយការណ៍​ពី​ការ​បាត់​កូនស្រី​ ។ ប៉ូលិស​បាន​សន្និដ្ឋាន​ថា កូនស្រី​របស់​ពួកគេ​ត្រូវ​បាន​ចាប់​ជំរិត​ដោយ​អ្នក​ជួញដូរ​មនុស្ស។ ប៉ុន្តែដោយសារមិនមាន​តម្រុយ ដូច្នេះ​ពិបាក​ស៊ើបអង្កេត។ ប៉ូលិស​បាន​សុំ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​រង់ចាំ​ព័ត៌មាន។ ប៉ុន្តែ​ពួកគេ​មិន​ចង់​បន្ត​រង់ចាំ និង​បោះបង់​ឡើយ។ ទើបសម្រេចចិត្តបិទហាង ហើយដើរទៅគ្រប់កន្លែងដើម្បីចែកខិតប័ណ្ណស្វែងរកក្មេងៗ។

ក្រោយមកនៅពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារមានភាពប្រសើរឡើង ប្តីប្រពន្ធនៅតែសម្រេចចិត្តមិនផ្លាស់ទៅ​កន្លែងផ្សេង។ ព្រោះ​ខ្លាច​កូន​ត្រឡប់​មក​រក​មិន​ឃើញ ក៏បាន​សម្រេចចិត្តលាបពណ៌ផ្ទះ​ផ្កាឈូក ដែលជាពណ៌សំណព្វរបស់កូនស្រីនាង។ គាត់​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​កូន​ស្រី​ដែល​បាត់​ខ្លួន​នឹង​គោះ​ទ្វារស្រែកហៅឪពុកម្ដាយមិនខាន។ ​ប្ដី​ប្រពន្ធ​នេះ​ក៏​រស់នៅ​រាល់ថ្ងៃ​ដោយក្តីសង្ឃឹម និងការភ័យខ្លាច។ ពេល​គាត់​បាន​ឃើញ​ដំណឹង​ថា​ក្មេង​នោះ​ត្រូវ​បាន​គេ​ចាប់​ជំរិត​យក​ទៅ​សម្លាប់ ហើយបានត្រឹម​បន់ស្រន់​ឲ្យ​កូន​មាន​សុវត្ថិភាព​ប៉ុណ្ណោះ។

១៧ ឆ្នាំ​ក្រោយ​ការ​បាត់​បង់​កូន​ស្រី​ពៅ, កូនស្រីច្បងបានប្រើវេទិកាស្វែងរកសាច់ញាតិដើម្បីស្វែងរកបងស្រីរបស់នាង។ ដោយបញ្ជាក់ព័ត៌មានផ្ទាល់ខ្លួនជាក់លាក់ មិនយូរប៉ុន្មាន ពត៌មានផ្ទាល់ខ្លួនរបស់ស្ត្រីម្នាក់ត្រូវបានគេរកឃើញថាត្រូវគ្នានឹងបងស្រីរបស់នាងដែលបាត់ខ្លួន។ ភ្ញាក់ផ្អើល នារីវ័យក្មេងម្នាក់នេះ ស្នាក់នៅផ្ទះជួលមុខផ្លូវ។ វាគ្រាន់តែជាប្លុកផ្លូវមួយប៉ុណ្ណោះពីផ្ទះគ្រួសារពួកគេ។

នៅពេលដែលមន្ត្រីវេទិកាស្វែងរកមនុស្សបាត់ខ្លួន ពេល​ឃើញ​ផ្ទះ​របស់​ស្ត្រី​វ័យកណ្ដាល​ម្នាក់ គេ​ងឿង​ឆ្ងល់​ចំពោះ​ស្ថានភាព​ជីវភាព​លំបាក​របស់​នាង។ មុន​នឹង​សាកសួរ​ទើប​ដឹង​ នាងត្រូវបានគេយកទៅចិញ្ចឹម។ ប៉ា​ចិញ្ចឹមបាន​រក​ឃើញ​នាង​នៅ​តាម​ផ្លូវ ហើយ​យក​នាង​ទៅនៅជាមួយ។ បុរសនោះមិនដែលវាយនាងឬស្តីបន្ទោសនាងទេ។ គាត់តែងតែចាត់ទុកនាងជាកូនស្រីបង្កើតរបស់គាត់ដែរ។ ប៉ុន្តែ​ក្រោយ​មក​ឪពុក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ និង​ម្តាយដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត វង្វេងវង្វាន់ ដូច្នេះហើយ ទើបនាងសម្រេចចិត្តរៀបការ ដើម្បីបន្តរស់នៅ។ សព្វថ្ងៃនាងជាម្តាយមានកូន២នាក់ ជួលផ្ទះមើលថែកូនតែម្នាក់ឯង ព្រោះប្តីចេញពីផ្ទះ២ឆ្នាំហើយ មិនដែលត្រលប់មកវិញទេ។

នៅទីបំផុត​បុគ្គលិក​ក៏​សម្រេច​នាំ​នាង​ឡើង​ទៅ​ជាន់​ទី​៣​នៃ​ផ្ទះ​ជួល ហើយ​ចង្អុល​ទៅ​ខាង​ទល់មុខ​ហើយ​និយាយ​ “តើអ្នកឃើញផ្ទះពណ៌ផ្កាឈូកទេ? នោះ​ជា​ផ្ទះ​ឪពុក​ម្ដាយ​បង្កើត​របស់​អ្នក”។ នាងត្រូវបានគេសម្រេចចិត្តធ្វើតេស្ដ DNA ជាមួយគ្រួសារដែលស្ចែងរកកូនស្រី ហើយប្រាំថ្ងៃក្រោយមក លទ្ធផលបានបង្ហាញថា ពួកគេពិតជាមានទំនាក់ទំនងជាសាច់ឈាមគ្នាពិតមែន។

មន្ត្រី​បាន​កំណត់​ពេល​ឲ្យ​ភាគី​ទាំង​ពីរ​ជួប​គ្នា ស្របពេលដែលម្តាយស្ទុះទៅឱបកូនស្រីដែលបែកគ្នាដល់ទៅ១៧ឆ្នាំ ខណៈពេលឪពុកបានជូតទឹកភ្នែកខ្លួនឯងដោយស្ងៀមស្ងាត់ ដូចជាគាត់យំដោយសម្ងាត់អស់រយៈពេលយូរមកហើយ។ ចំណែក​កូន​ស្រី​ច្បង​យំលែងចេញទឹកភ្នែក ដោយសារតែនាងធំឡើងដោយឃើញឪពុកម្តាយរបស់នាងរងទុក្ខខ្លាំង។ ពេលនេះអ្វីដែលគ្រួសារមិនហ៊ានសូម្បីតែស្រមៃក៏បានកើតឡើងដែរ ពួកគេទាំងបួនបានត្រលប់មកជាមួយគ្នាម្តងទៀតហើយ។

ទោះយ៉ាងណាក៏ដោយ ស្ត្រីដែលបាត់ខ្លួន១៧ឆ្នាំរូបនេះ បានរៀបរាប់ពីការចងចាំមិនច្បាស់លាស់នៃថ្ងៃដែលនាងចាកចេញពីគ្រួសារ។ នៅ​ពេល​នេះ មាន​បុរស​វ័យ​កណ្តាល​ម្នាក់​មក​លួង​លោម​នាងហើយប្រាប់ថាជួយស្វែងរកឪពុកម្តាយ មុនពេលចាប់ពង្រត់នាងត្រឡប់ទៅស្រុកកំណើតវិញ បុរសនេះគឺជា ឪពុកចិញ្ចឹម របស់នាងរហូតដល់នាងមានអាយុ ១៥ ឆ្នាំ ទើបនាំយកមកទីក្រុង Guizhou ម្តងទៀត ដោយរស់​នៅ​ផ្ទះ​ជួល​ទល់​មុខ​ផ្ទះ​គ្រួសារ​បង្កើតខ្លួនឯង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ប្រុសៗភ្ញាក់ផ្អើលមិនស្ទើរ ក្រោយនារី ជប៉ុន ដែលធ្លាប់តែតាមដានទម្លាយថា នាងគឺជាមនុស្សប្រុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ភ្នំពេញ ​ចេញ​សាររំលែកទុក្ខ ​​និង​ការផ្តល់ថវិកាចំនួន៥លានរៀល ជូន​ទៅ​ក្រុម​គ្រួសារ​សព​លោក ហោ ម៉ៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា ចាប់ដៃវៀតណាមវែកមុខអ្នកចូលជេរសម្ដេច ព្រោះរឿងព្រែកជីកហ្វូណន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាវា​កងទ័ព​​ចម្បាំង​ចិន​២​គ្រឿង​ ចូល​ចត​រយៈ​ពេល​៥ថ្ងៃ​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ

សន្តិសុខសង្គម៦ ម៉ោង មុន

យុវតី​​ម្នាក់​សម្រេច​ចិត្ត​ចង​ក​សម្លាប់​ខ្លួនឯង ខណៈ​ឪពុក​ម្ដាយ​រារាំង​មិន​ឲ្យ​មាន​ស្នេហា​

ព័ត៌មានជាតិ៩ ម៉ោង មុន

ភរិយាលោក ស សុខា ជំរុញឱ្យកូនខ្មែរ ឈ្វេងយល់ពីអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា

សេដ្ឋកិច្ច១០ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជា ចាប់ផ្ដើមហើយក្នុងតំបន់ទីក្រុងរណប អ៊ឹង ស៊ីធី (ING CITY)

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីម្នាក់កាប់ក្មួយស្រីស្លាប់ ព្រោះនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក

ព័ត៌មានជាតិ១៥ ម៉ោង មុន

បញ្ចប់តំណែងពីចៅអធិការវត្តឈើទាលជ្រុំ បន្ទាប់ពីធ្លាយវីដេអូឈ្លោះជាមួយគ្រូបង្រៀនស្រុកត្បូងឃ្មុំ ២ឆ្នាំមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា ចាប់ដៃវៀតណាមវែកមុខអ្នកចូលជេរសម្ដេច ព្រោះរឿងព្រែកជីកហ្វូណន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

Breaking News! ទីបំផុត វៀតណាម រកបានប្រធានាធីបតីថ្មីហើយ

Sokha Hotels

ព័ត៌មានពេញនិយម