សេដ្ឋកិច្ច
មន្ត្រីធនាគារមកពី ១២ ប្រទេស ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី“គោលនយោបាយអត្រាប្ដូរប្រាក់” នៅកម្ពុជា
ធនាគារជាតិ នៃកម្ពុជា សហការជាមួយមជ្ឈមណ្ឌលស៊ាសិន (SEACEN) និងធនាគារកណ្ដាល នៃប្រទេសជប៉ុន បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “គោលនយោបាយអត្រាប្ដូរប្រាក់” នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងធនាគារកណ្ដាល និងអាជ្ញាធររូបិយវត្ថុ មកពី ១២ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៥ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ ដោយទទួលបទឧទ្ទេសនាមពីសំណាក់វាគ្មិនចំនួន ៧ រូប មកពីស្ថាប័ន និងគ្រឹះស្ថានឧត្ដមសិក្សាអន្តរជាតិ។

លោកបានបន្តថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងដល់សិក្ខាកាមអំពីចំណាត់ថ្នាក់ នៃរបបអត្រាប្ដូរប្រាក់ ការជះឥទ្ធិពល នៃរបបអត្រាប្ដូរប្រាក់ទៅលើស្ថិរភាពថ្លៃកំណើនសេដ្ឋកិច្ច និងកត្តាក្នុងស្រុកសំខាន់ៗ ការវាយតម្លៃសមតាអត្រាប្ដូរប្រាក់ និងគម្លាតអត្រាប្ដូរប្រាក់ពិតពីចំណុចសមតា និងបញ្ហាមូលដ្ឋានសំខាន់ៗ នៃទុនបម្រុងអន្តរជាតិ និងការអន្តរាគមន៍លើទីផ្សារអត្រាប្ដូរប្រាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


