Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី វ៉ាដាច់ អាល្លឺម៉ង់ ឡើងលេខ៥ ជាមហាអំណាចសេដ្ឋកិច្ចពិភពលោក

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារទី២២ខែសីហាថា រុស្ស៊ីបានទម្លាក់អាល្លឺម៉ង់ ក្លាយខ្លួនទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងប្រាំ របស់ពិភពលោកនៅឆ្នាំ២០២២ ដោយផ្អែកលើយុគភាព​នៃ​អំណាច​ទិញ (PPP) បើទោះបីជាមានការដាក់ទណ្ឌកម្ម និងការព្យាករពីការដួលរលំដោយបស្ចិមប្រទេសក៏ដោយ។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការប៉ាន់ប្រមាណដោយផ្អែកលើទិន្នន័យផ្លូវការ ដែលចេញផ្សាយដោយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី មានចំនួន ៥.៥១ទ្រីលានដុល្លារក្នុងលក្ខខណ្ឌ PPP នៅចុងឆ្នាំមុន។ របាយ​ការណ៍​បាន​កត់​សម្គាល់​ថា តួ​លេខ​នេះ​គឺ​ធំ​ជាង​ការ​ប៉ាន់​ស្មាន​​ផ្លូវ​ការរហូតដល់ទៅ ៣៨%ឯណោះ ពោលគឺប៉ាន់ស្មានត្រឹម ៣.៩៩៣ ទ្រី​លាន​ដុល្លារប៉ុណ្ណោះ។

ថ្លែងនៅឯក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រនិងគម្រោងជាតិ លោក ពូទីន បានកត់សម្គាល់ថា រឿងនេះកើតឡើង បើទោះបីជាមានការព្យាករទុទិដ្ឋិនិយម ពីសំណាក់អ្នកជំនាញមួយចំនួន ជាពិសេសអ្នកជំនាញបស្ចិមប្រទេសក៏ដោយ។ លោក​​បញ្ជាក់​ថា ការ​វាយតម្លៃ​ដែល​បង្ហាញ​ថា ​រុស្ស៊ី​បាន​វ៉ា​ដាច់​ប្រទេស​អាល្លឺម៉ង់​ ក្នុង​លក្ខខណ្ឌ​នៃ PPP គឺច្បាស់​ណាស់។

ថ្មីៗនេះ ទាំង IMF និងធនាគារពិភពលោក សុទ្ធតែបានបង្កើនការព្យាកររបស់ពួកគេ សម្រាប់សេដ្ឋកិច្ចរុស្ស៊ីដោយនិយាយថា ថ្វីបើមានទណ្ឌកម្មក៏ដោយ​ GDP រុស្ស៊ីនឹងបន្តកើនឡើង ព្រោះតែពាណិជ្ជកម្មរឹងមាំ និងផលិតកម្មឧស្សាហកម្ម ក៏ដូចជាប្រាក់ចំណូលថាមពលខ្ពស់ជាងការរំពឹងទុកផងដែរ។

លើសពីនេះ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានព្យាករថា នៅឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចរុស្ស៊ី ក៏នឹងវ៉ាដាច់បណ្តាប្រទេសអភិវឌ្ឍទៀតផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន៖ ណាតូ អាចពង្រីកផែនការនៅអាស៊ី ដើម្បីបម្រើតម្រូវការ របស់អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម