Connect with us

ព័ត៌មានអន្ដរជាតិ

ឃាត់ខ្លួនមនុស្ស ២ នាក់ ពាក់ព័ន្ធការជួញដូរក្រលៀននៅ ទីក្រុងហាណូយ

បានផុស

នៅ

កាលពីថ្ងៃអង្គារ ទី២២ ខែសីហា ប៉ូលិសប្រកាសថា ចាប់បានឈ្មួញជួញដូរក្រលៀនមនុស្ស ២ នាក់ ពេលនេះកំពុងឃុំឃាំង រង់ចាំការស៊ើបអង្កេតបន្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទាំងពីរមានឈ្មោះថា N.V.C. អាយុ ៤៣ ឆ្នាំ រស់នៅខេត្ត Phu Tho ភាគខាងជើង និង N.T.P. អាយុ ៣៥ ឆ្នាំជាអ្នករស់នៅទីក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាមដូចគ្នា ។

លទ្ធផលស៊ើបអង្កេតបឋមបានបង្ហាញថា អ្នកទាំងពីរស្គាល់គ្នានៅមន្ទីរពេទ្យ Viet Duc ក្នុងទីក្រុងហាណូយកាលពីឆ្នាំ ២០២១ ហើយបានរក្សាទំនាក់ទំនងគ្នារហូតមកដល់ឥលូវ ។

នៅដើមឆ្នាំនេះ ពួកគេបានរួមដៃគ្នាជួញដូរក្រលៀនមនុស្ស ដើម្បីរកលុយ ព្រោះឃើញថាមានមនុស្សជាច្រើននៅលើ Facebook ត្រូវការទិញ និងលក់ក្រលៀន ។

ក្រោយ​មក​មានបុគ្គលម្នាក់ឈ្មោះ H. អាយុ ៣៣ ឆ្នាំ រស់​នៅ Phu Tho ចង់​លក់​ក្រលៀន​របស់​គាត់ ទើប​ពួកគេទាក់ទង​ទៅ​ចរចាតម្លៃ ។ លោក N.T.P. បានណែនាំលោក H. ឱ្យទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ Viet Duc ហើយឲ្យតម្លៃក្រលៀននោះ ១៧ ៦៦៦ ដុល្លារ ខណៈអ្នកទិញយល់ព្រមឲ្យតម្លៃដល់ទៅ ៤២ ០៦៣ ដុល្លារ ឯណោះ ។

N.V.C. និង N.T.P. បានរ៉ាប់រងលើការពិនិត្យសុខភាព និងការរស់នៅរបស់ H. រហូតដល់ H. វះកាត់យកក្រលៀនចេញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ។

បន្ទាប់ពីកាត់ការចំណាយរួចរាល់ N.V.C. បានផ្ទេរប្រាក់ ១៧ ៦៦៦ ដុល្លារទៅឲ្យ H. និង ១១ ៥៣៧ ដុល្លារ ទៅឲ្យ N.T.P. ដែលនៅសល់ប៉ុន្មានជារបស់ខ្លួន ។

ពេលនេះនគរបាលស្រុក Hoan Kiem កំពុងបំពេញនីតិវិធី ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ ព្រោះជាបទល្មើសដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត យោងតាមក្រមព្រហ្មទណ្ឌវៀតណាម ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ វៀតណាម ចាប់ខ្លួនមេជួញដូរក្រលៀនខុសច្បាប់ ត្រៀមផ្តន្ទាទោសជាប់គុកមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម