ព័ត៌មានអន្ដរជាតិ
កូនតោភ្នំភឿកដ៏កម្រមួយក្បាល កើតនៅប្រទេស នីការ៉ាហ្គា
សួនសត្វ Thomas Belt ក្នុងទីក្រុង Juigalpa បានប្រកាសពី កំណើតតោភ្នំភឿកឈ្មោលមួយក្បាល នៅក្នុងសួនសត្វនៃប្រទេស នីការ៉ាហ្គា កាលពីខែកក្កដា ។
Carlos Molina ពេទ្យសត្វប្រចាំនៅទីនោះ ជឿថា សត្វមួយក្បាលនេះ គឺជាតោភ្នំភឿកមួយក្នុងចំណោមតោភឿក ដែលមានត្រឹម ៤ ក្បាលប៉ុណ្ណោះលើលោក ។ Molina បានឲ្យដឹងទៀតថា “កូនតោមានសុខភាពល្អ និងស្ថិតក្នុងស្ថានភាពល្អធម្មតាទេ” ។
យោងតាមសហព័ន្ធសត្វព្រៃជាតិ រាងកាយសត្វតោភ្នំ ជាទូទៅត្រូវគ្របដណ្ដប់ដោយរោមពណ៌ត្នោតខ្ចី លើកលែងតែពោះ និងទ្រូងដែលមានពណ៌ប្រផេះ ។
ក្រុមការងារនៅសួនសត្វសប្បាយចិត្តមែនទែនដែលបានឃើញទិដ្ឋភាពនេះ ព្រោះជំងឺភឿកដែលកើតលើកូនសត្វគឺកម្រណាស់ ។
ក្រៅពីភាពស្រស់ស្អាត កូនតោភ្នំឆាប់រងគ្រោះជាមួយពន្លឺព្រះអាទិត្យខុសពីគេ ហើយវាកំពុងរស់នៅកន្លែងដាច់ដោយឡែកពីកូនតោផ្សេងៗផងដែរ ។ បើសិនជាត្រូវចិញ្ចឹមតាមរបៀបឃុំឃាំង ជីវិតតោភ្នំអាចមានអាយុប្រហែល ២១ ឆ្នាំប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


