KPT+
សត្វកវែងអត់ក្រឡាដ៏កម្រ ទើបនឹងកើតនៅអាមេរិក
សត្វកវែងអាយុ ៣ សប្ដាហ៍មួយក្បាលនៅរដ្ឋ Tennessee ភាគខាងត្បូងនៃសហរដ្ឋអាមេរិក កំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ៊ីនធឺណិតដោយសារស្បែកគ្មានក្រឡារបស់វា ។

លោក David Bright ប្រធានសួនសត្វបានឲ្យដឹងថា សត្វកវែងដ៏កម្រខាងលើកើតនៅថ្ងៃទី ៣១ ខែកក្កដា ឥលូវនេះវាមានកម្ពស់ ១.៨ ម៉ែត្រហើយ ។ វាជាសត្វញីដែលមានសុខភាពរឹងមាំ ប៉ុន្តែគ្មានក្រឡាដូចសត្វទូទៅទេ ។

គួរឲ្យដឹងថា នេះជាសត្វកវែងដំបូងបំផុតដែលគ្មានក្រឡា បើគិតពីឆ្នាំ ១៩៧២ នៅប្រទេសជប៉ុនមក ។ កត្តានេះធ្វើឲ្យសត្វកវែងពិបាករស់នៅក្នុងព្រៃតាមធម្មជាតិណាស់ ព្រោះវាមិនអាចបន្លំខ្លួនបានដូចគេ ។
Bright បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សត្វកវែងតូចកំពុងលូតលាស់ក្រោមការមើលថែរបស់ម្តាយ និងបុគ្គលិកសួនសត្វ” ដូច្នេះគាត់សង្ឃឹមថា ការផ្សព្វផ្សាយតាមបណ្ដាញសង្គមជួយឲ្យមនុស្សយល់ដឹងបន្ថែមអំពីការគំរាមកំហែងដែលប៉ះពាល់ដល់ចំនួនសត្វកវែងលើពិភពលោក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Tony Bright ដែលជាស្ថាបនិកសួនសត្វបាននិយាយថា “ចំនួនសត្វកវែងព្រៃកំពុងឈានទៅរកការផុតពូជដោយស្ងាត់ៗ ។ ត្រឹមរយៈពេល ៣ ទសវត្សរ៍ចុងក្រោយប៉ុណ្ណោះ សត្វកវែង ៤០ ភាគរយបានបាត់បង់ទៅហើយ” ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប្រទះឃើញសត្វកម្រជិតផុតពូជ ៤ ប្រភេទនៅតំបន់ការពារធម្មជាតិ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


