Connect with us

សេដ្ឋកិច្ច

វៀតណាម កាន់តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​វិនិយោគិន​អឺរ៉ុប​ខាង​លិច និង​អាមេរិក

បានផុស

នៅ

ប្រទេសវៀតណាមកំពុងមើលឃើញការកើនឡើងនៃការវិនិយោគផ្ទាល់ពីអឺរ៉ុបខាងលិច និងសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងថាមពលកកើតឡើងវិញ ។

លោក Do Van Su អនុប្រធានទីភ្នាក់ងារវិនិយោគបរទេសនិយាយថា ក្រៅពីអ្នកវិយោគិនដែលមានស្រាប់ ដូចជាជប៉ុន កូរ៉េខាងត្បូង ចិន និងតៃវ៉ាន់ ក្រុមហ៊ុនថ្មីៗដែលមកពីអាល្លឺម៉ង់ ហូឡង់ បារាំង និងអេស្ប៉ាញ ក៏ចាប់អារម្មណ៍វិនិយោគដោយផ្តោតលើថាមពលកកើតឡើងវិញផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ តំណាងសហគមឧស្សាហកម្មបច្ចេកវិទ្យាផលិតបន្ទះឈីបតូចៗរបស់សហរដ្ឋអាមេរិក ក៏បានមកប្រទេសវៀតណាម ដើម្បីស្វែងរកឱកាសវិនិយោគដូចគ្នា ។

បច្ចុប្បន្ន វៀតណាមបាននឹងកំពុងបញ្ចេញសំឡេងគាំទ្រសម្រាប់ការវិនិយោគថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាផលិតបន្ទះឈីបតូចៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យត្រឹមឆ្នាំ ២០៥០ ។

ទន្ទឹមនេះ លោក Choi Kyu Chul អនុប្រធានសភាធុរកិច្ចកូរ៉េនៅវៀតណាមក៏បាននិយាយដែរថា បន្ថែមពីវិនិយោគិនខាងលើ វៀតណាមក៏នឹងមានការកើនឡើងនៃការវិនិយោគពីកូរ៉េខាងត្បូងក្នុងប៉ុន្មានឆ្នាំខាងមុខនេះផងដែរ ​៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម