ព័ត៌មានជាតិ
លោក ម៉ៅ សុផាន់ ត្រូវបានប្រកាសចូលកាន់តំណែង ជាមេបញ្ជាការកងទ័ពជើងគោកជាផ្លូវការហើយ
នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ត្រូវបានប្រកាសចូលកាន់តំណែង ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។ ពិធីប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

តាមព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃកម្ពុជាបានត្រាស់បង្គាប់តែងតាំងមុខតំណែង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងទ័ពជើងគោក ជំនួសឯកឧត្តបណ្ឌិត ហ៊ុន ម៉ាណែត ដែលក្លាយជានាយករដ្ឋមន្ត្រី។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាពយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាគាំទ្រពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការអនុវត្តវិធានការ គោលនយោបាយ និងកម្មវិធីនានា នៅក្នុងក្របខណ្ឌនៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។ កងយោធពលខេមរភូមិន្ទ ក៏បានប្តេជ្ញាការពារ រាជដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត និងកម្ទេចចោលរាល់អំពើក្បត់ជាតិ មនោគមន៍វិជ្ជាជ្រុលនិយម ដែលមានគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល។

បន្ថែមពីនេះ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់គ្រប់កងឯកភាព យកចិត្តទុកដាក់កសាងធនធានមនុស្សគ្រប់ជំនាញ ឲ្យសមស្របទៅនឹងផែនការយុទ្ធសាស្ត្រកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដោយធ្វើការបណ្តុះបណ្តាលនាយទាហានវ័យក្មេងមានសមត្ថភាពឱ្យចូលក្នុងជួរថ្នាក់ដឹកនាំ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


