កីឡា
ចប់ការប្រកួត U23 កម្ពុជា ស្មើ លីបង់ ២-២ ពាន AFC U23 Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ (U23) បានប្រកួតស្មើនឹងក្រុម U23 លីបង់ ដោយលទ្ធផល ២-២ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ជម្រុះជើងឯក AFC U23 Asian Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការប្រកួតនៅវគ្គទី១ ក្រុមយុវជនលីបង់រកបានគ្រាប់បាល់យ៉ាងលឿនដោយបានបំប៉ោងសំណាញ់ទីរបស់កម្ពុជាដោយកីឡាករ Nasser នៅនាទីទី៧ដើម្បីនាំមុខ ០-១ ប៉ុន្តែកម្ពុជាបានតាមស្មើ ១-១ នៅនាទី៤៥+២ ដោយកីឡាករ Chami ធ្វើឲ្យចូលទីខ្លួនឯង។
នៅវគ្គទី២ ក្រុមកម្ពុជាលេងបានយ៉ាងល្អដោយបានគ្រប់គ្រងបាល់ និងនាំទៅតំបន់គ្រោះថ្នាក់របស់លីបង់ជាបន្តបន្ទាប់។ ទីបំផុត ក្រុមកម្ពុជារកបានគ្រាប់បាល់ទី២ដោយកីឡាករ សរ រតនា ស៊ុតចូលយ៉ាងស្អាតដើម្បីនាំមុខ ២-១ នៅនាទី៦៦ ប៉ុន្តែលីបង់លេងលឿនៗដោយបានតាមស្មើ ២-២ នៅពេលអ្នកចាំទីកម្ពុជា រ៉េត លីហេង ឡើងទៅផុត ដោយកីឡាករ Karim Mekkaoui ស៊ុតចូលនៅនាទី៧៤។

គ្រាប់បាល់ស្មើ ២-២ រក្សារហូតចប់ការប្រកួតដោយក្រុមទាំងពីរចែកគ្នាបានម្នាក់១ពិន្ទុ។ ការប្រកួតបន្ទាប់ កម្ពុជាប៉ះម៉ុងហ្គោលី ហើយលីបង់ប៉ះម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


