Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មចិននៅក្នុងខែសីហាធ្លាក់ចុះខុសពីការរំពឹងទុកពីសំណាក់អ្នកវិភាគ

បានផុស

នៅ

ទិន្នន័យ​គយចិនបង្ហាញថា ពាណិជ្ជកម្មនាំចេញទំនិញរបស់ប្រទេសចិននៅក្នុងខែសីហាបានធ្លាក់ចុះ​ ៨.៨ ​ភាគរយ ​​ចំណែកការនាំចូលបានធ្លាក់ចុះ ៧.៣ ភាគរយ ហើយវានឹងកាន់តែបង្កើនសម្ពាធលើវិស័យផលិតកម្មដ៏ធំរបស់ប្រទេសនេះ ខណៈដែលតម្រូវការក្នុងប្រទេស និងក្រៅប្រទេសក៏ធ្លាក់ចុះដូចគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​ការធ្លាក់ចុះនេះ គឺខុសពីការព្យាករណ៍ទុក​ពីសំណាក់អ្នកសេដ្ឋកិច្ច ដែលបានព្យាករណ៍ថា ការនាំចេញនឹងធ្លាក់ចុះ ៩.២ ភាគរយ ហើយការនាំចូលធ្លាក់ចុះ ៩ ភាគរយ ។

ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះប្រឈមនឹងការបាត់គោលដៅកំណើនប្រចាំឆ្នាំប្រហែល ៥ ភាគរយ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំង​កំពង់តែ​ស្វែងរកដំណោះស្រាយ​ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យកាន់តែអាក្រក់ និងការចំណាយរបស់ប្រជាពលរដ្ឋទាប​ ក៏ដូចជាការធ្លាក់ចុះនៃកំណើនឥណទានជាដើម ដែលនាំឲ្យអ្នកវិភាគទម្លាក់ចំណាត់ថ្នាក់ការព្យាករណ៍កំណើនសម្រាប់ឆ្នាំនេះ ។

សម្រាប់ដំណោះស្រាយ ក្រុងប៉េកាំងចាត់វិធានការបន្ធូរបន្ថយច្បាប់កម្ចីប្រាក់មួយចំនួនកាលពីសប្តាហ៍មុន ។ ប៉ុន្តែ​អ្នក​វិភាគ​ព្រមាន​ថា​ ជំហាននេះ​អាច​មាន​ផល​ប៉ះ​ពាល់​ទៅ​នឹង​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ទីផ្សារ​ការងារ​យឺត ជាពិសេស​ប្រាក់​ចំណូល​អាចនឹងមានភាព​មិន​ប្រាកដ​ប្រជាឡើយ ។

ជាមួយគ្នានេះ សកម្មភាពរោងចក្ររបស់ចិន បានធ្លាក់ចុះក្នុងរយៈពេល ៥ ជាប់គ្នាក្នុងខែសីហា ដោយសារតែកង្វះនៃការបញ្ជាទិញនាំចេញថ្មី និងផ្នែកនាំចូលជាដើម ។ ទោះយ៉ាងណាក៏ដោយ ម្ចាស់រោងចក្របានចង្អុលបង្ហាញថា តម្លៃអ្នកផលិតមានភាពប្រសើរឡើងជាលើកដំបូងក្នុងរយៈពេល ៧ ខែចំពោះការកែលម្អតម្រូវការក្នុងស្រុក ។

ដោយឡែក ចិនបានប្រកាសពីអតិរេកពាណិជ្ជកម្មចំនួន ៦៨.៣៦ ពាន់លានដុល្លារនៅក្នុងខែសីហា ធៀបនឹងការព្យាករណ៍ចំនួន ៧៣.៨០ ពាន់លានដុល្លារ និងតួលេខខែកក្កដាចំនួន ៨០.៦ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖​ នាង រតនៈ

ប្រភព៖​ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥៦ វិនាទី មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៧ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម