ព័ត៌មានជាតិ
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង សន្យាជំរុញការផ្តល់ជំនួយនានា និងបង្កើនកូតាពលករដល់កម្ពុជា
នៅចំពោះមុខប្រធានរដ្ឋសភាកម្ពុជា ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានសន្យាថា នឹងខិតខំជំរុញការផ្តល់ជំនួយនានាដល់កម្ពុជា។ ក្នុងនោះ ក៏មានការបង្កើនកូតាពលករ និងបច្ចេកទេសកសិកម្ម ជាដើម។

ការសន្យានេះ បានធ្វើឡើងបានលើកឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើលោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឲ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ពោលធ្វើយ៉ាងណាឲ្យទំនាក់ទំនងនៃប្រទេសទំាងពីរ បានឈានដល់ “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រួមទាំងវិនិយោគ និងពាណិជ្ជកម្ម។

សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីរដ្ឋសភាកូរ៉េបន្តគំាទ្រកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់នានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរ (កម្ពុជា-កូរ៉េ)បានធ្វើកន្លងមក ដូចជាការនាំចូលផលិតផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញនិងគាំទ្ររដ្ឋាភិបាលកូរ៉េ បន្តការគាំទ្រដល់ពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការនិងស្នាក់នៅក្នុងប្រទេសកូរ៉េ។

លើសពីនេះ សម្តេចរដ្ឋសភាធិបតី ក៏បានលើកជាសំណើដល់ប្រធានរដ្ឋសភាកូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ឲ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធថែមទៀតនៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា រហូតដល់កម្រិតមន្ត្រីជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកព័ត៌មានវិទ្យា និងការស្រាវជ្រាវ ជាដើម។

ក្នុងជំនួបទ្វេភាគីនេះ លោក គីម ជីន ព្យូ បានសម្តែងការអបអរសាទរចំពោះការបង្កើតនូវរាជរដ្ឋាភិបាលនិងរដ្ឋសភាអាណត្តិថ្មី ដែលជាអ្នកបន្តវេនពោរពេញដោយថាមពល នៅក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកប្រធានរដ្ឋសភា បានអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលជាស្រ្តីដំបូងនៅកម្ពុជា បានក្លាយជាប្រធានរដ្ឋសភា។ លោក គីម ជីន ព្យូ បានគូសបញ្ជាក់ថា រដ្ឋសភាសាធារណរដ្ឋកូរ៉េត្រៀមខ្លួនជានិច្ច នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពរវាងរដ្ឋសភា និងរដ្ឋាភិបាលប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំឡើង។
លោក គីម ជីន ព្យូ បានលើកឡើងថា ទំនាក់ទំនងប្រទេសកម្ពុជានិងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូត និងពាណិជ្ជកម្ម។ ការវិនិយោគនៅកម្ពុជារបស់កូរ៉េ បានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរថយន្ត។ ប្រធានរដ្ឋសភាកូរ៉េ បានសន្យាថា នឹងខិតខំជំរុញការផ្តល់ជំនួយនានាដល់កម្ពុជា នៅក្នុងនោះក៏មានការបង្កើនកូតាពលករ បច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាល សមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាដើម។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភ គាំទ្រការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាការពិតណាស់ គោលដៅអភិវឌ្ឍន៍របស់កម្ពុជានឹងមិនអាចសម្រេចបានទេ ប្រសិនបើមិនមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសជាមិត្ត និង ដៃគូអន្តរជាតិ ដូចជាសាធារណរដ្ឋកូរ៉េ ជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន