ព័ត៌មានជាតិ
ក្រុមហ៊ុនកូរ៉េមួយ ចង់បង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទិក ទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ
លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ បានអនុញ្ញាតិឲ្យប្រតិភូក្រុមហ៊ុនកែច្នៃសំរាមសំណល់ប្លាស្ទិក ធ្វើបទបង្ហាញដឹកនាំដោយលោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ និងកុ្រមការងារ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ និងលោកប្រធានមន្ទីរពាក់ព័ន្ធនៅសាលាខេត្តព្រះសីហនុ។

លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ បានជម្រាបជូនអភិបាលខេត្តព្រះសីហនុថា ក្រុមហ៊ុនរបស់លោកកំពុងដំណើរការកែច្នៃសំណល់ប្លាស្ទឹកនៅកោះចេជូ ប្រទេសកូរ៉េ ហើយក្រុមហ៊ុនមានបំណងមកធ្វើការកែច្នៃសំណល់ប្លាស្ទឹកនៅក្នុងខេត្តព្រះសីហនុ ក្នុងគោលបំណងចូលរួមកាត់បន្ថយថង់ប្លាស្ទិកនៅកម្ពុជា និងកែច្នៃសំណល់ប្លាស្ទឹកទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។
លោកបានបញ្ជាក់ថា កាលមុនជំងឺកូវីដរាតត្បាត ក្រុមហ៊ុនរបស់លោកបានបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ប្រមូលទិញសំណល់ប្លាស្ទឹកក្នុងមួយគីឡូក្រាម ២៥០រៀល រហូតដល់ ៧០០រៀល ក៏ប៉ុន្តែដោយការប្រមូលទិញមិនមានបរិមាណគ្រប់ក្នុងការផលិត គួបផ្សំនឹងការរាតត្បាតនៃជំងឺកូវីដ ក្រុមហ៊ុនបានបិទរោងចក្រកែច្នៃសំណល់ប្លាស្ទឹករហូតមកដល់ថ្ងៃនេះ។ ពេលនេះក្រុមហ៊ុនមានគោលបំណងចង់មកធ្វើការញែកសំរាមកែច្នៃសំណល់ប្លាស្ទឹកនៅខេត្តព្រះសីហនុ ដោយធ្វើការញែកនៅក្នុងទីលានចាក់សំរាម ញែកយកតែសំណល់ប្លាស្ទឹកមកផលិតជាសម្ភារប្រើប្រាស់ផ្សេងៗបម្រើឲ្យតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ដីឲ្យក្រុមហ៊ុនសម្រាប់ធ្វើ រោងចក្រនៅទីលានចាក់សំរាមថែមទៀតផង ក៍ប៉ុន្តែមិនប្រគល់ដីជាកម្មសិទ្ធនោះទេ។
ក្នុងឱកាសនេះដែរលោក អភិបាលខេត្តបានធ្វើការណែនាំឲ្យប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ នាំប្រតិភូទៅសិក្សានៅទីលានចាក់សំរាមជាក់ស្តែងដោយសារសំរាមនៅកម្ពុជាគឺជាសំរាមចម្រុះ ដែលមិនទាន់ញែកមានដូចជា សំណល់ផ្ទះបាយ សំណល់ប្លាស្ទឹក និងសំណល់ជាច្រើនប្រភេទទៀត ដើម្បីក្រុមហ៊ុនមានមូលដ្ឋានយកទៅសិក្សាក្នុងការបំពាក់ម៉ាស៊ីនញែកសំរាមរើសយកតែសំណល់ប្លាស្ទិក។
លោកអភិបាលខេត្តសង្ឃឹមថា ក្រុមហ៊ុននឹងសិក្សាស៊ីជម្រៅ ដើម្បីឈានទៅបំពាក់ម៉ាស៊ីនញែកបង្កើតជារោងចក្រកែច្នៃសំណល់ប្លាស្ទឹកនៅក្នុងខេត្តព្រះសីហនុនៅពេលខាងមុខ។ ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


