ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង សម្ពោធ នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរ ទី១ របស់ខ្លួន
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានប្រកាសនៅថ្ងៃសុក្រទី៨ខែកញ្ញាថា ប្រទេសកូរ៉េខាងជើងបានសម្ពោធ នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រដំបូងរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងកម្លាំងទ័ពជើងទឹក។

យោងតាម KCNA បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានចូលរួមក្នុងពិធីសម្ពោធនេះដែរ ហើយក្នុងអំឡុងពេលនោះ លោកបានសង្កត់ធ្ងន់អំពីផែនការយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹងភាពទំនើបនៃកងកម្លាំងលើផ្ទៃទឹក និងក្រោមទឹក ហើយលោកក៏បានជំរុញឲ្យមានការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹកនាពេលអនាគតផងដែរ ។
នាវាមុជទឹកលេខ៨៤១ ត្រូវបានដាក់ឈ្មោះថា Hero Kim Kun Ok ជាឈ្មោះបុគ្គលប្រវត្តិសាស្ត្រកូរ៉េខាងជើងម្នាក់។ នាវាមុជទឹកនេះ នឹងត្រូវបានចាត់តាំងឲ្យទៅកងនាវាល្បាតដែនទឹកចន្លោះឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ទេថាតើ មីស៊ីលប្រភេទណា ដែលនាវាមុជទឹកថ្មីនេះ នឹងបំពាក់មកជាមួយនោះទេ។
សូមបញ្ជាក់ថា កូរ៉េខាងជើង មានកងនាវាមុជទឹកដ៏ធំ ប៉ុន្តែមានតែនាវាមុជទឹក 8.24 Yongung ប៉ុណ្ណោះដែលអាចបាញ់មីស៊ីលបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ វត្តមាននាវាមុជទឹកអាមេរិក នៅឧបទ្វីបកូរ៉េ ធ្វើឲ្យសង្គ្រាមនុយក្លេអ៊ែរ ជិតកើតឡើងមែនទែនហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


