ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីសាហាវៗ វាយប្រហារពិភពលោក ក្នុងរយៈពេល២៥ឆ្នាំ មកនេះ
គ្រោះរញ្ជួយដីដែលវាយប្រហារប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រទី៨ខែកញ្ញា បានសម្លាប់មនុស្សជាង២០០០នាក់ ហើយតួលេខអ្នកស្លាប់ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈក្រុមអ្នកជួយសង្គ្រោះ កំពុងតស៊ូទៅឲ្យដល់តំបន់ជនបទ និងតំបន់ភ្នំមួយចំនួន។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាលើកដំបូងទេ ដែលពិភពលោក ជួបគ្រោះរញ្ជួយដីកាចសាហាវបែបនេះ។

ខាងក្រោមគឺជាការរញ្ជួយដី ដែលសម្លាប់មនុស្សច្រើនបំផុត ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ៖
• ថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសម៉ារ៉ុក៖ ការរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ សម្លាប់មនុស្សជាង២០០០នាក់។
• ថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសតួកគី និងស៊ីរី៖ ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ សម្លាប់មនុស្សជាង២១៦០០នាក់។
• ថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៥ ប្រទេសនេប៉ាល់៖ មនុស្សជាង ៨៨០០នាក់ ត្រូវបានសម្លាប់ដោយការរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ។
• ថ្ងៃទី១១ខែមីនា ឆ្នាំ២០១១ ប្រទេសជប៉ុន៖ ការរញ្ជួយដីកម្រិត ៩.0 រ៉ិចទ័រ នៅឯឆ្នេរសមុទ្រភាគឦសាន បង្កជារលកយក្សស៊ូណាមិ សម្លាប់មនុស្សជាង១៨៤០០នាក់។
• ថ្ងៃទី១២ខែមករា ឆ្នាំ២០១០ ប្រទេសហៃទី៖ មនុស្សជាង ១០ម៉ឺននាក់ត្រូវបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ ប៉ុន្តែរដ្ឋាភិបាលប៉ាន់ស្មានថា មនុស្សស្លាប់អាចឈានដល់ ៣១៦ ០០០នាក់ឯណោះ។
• ថ្ងៃទី១២ខែឧសភា ឆ្នាំ២០០៨ ប្រទេសចិន៖ ការរញ្ជួយដីកម្រិត ៧.៩រ៉ិចទ័រ បានវាយប្រហារភាគខាងកើតខេត្តស៊ីឈួន ដែលបណ្តាលឲ្យមនុស្សជាង ៨៧ ៥០០នាក់ស្លាប់។
• ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០០៦ ប្រទេសឥណ្ឌូណេស៊ី៖ មនុស្សជាង ៥៧០០នាក់បានស្លាប់នៅពេលគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ វាយប្រហារកោះជ្វា។
• ថ្ងៃទី៨ខែតុលាឆ្នាំ២០០៥ តំបន់កាស្មៀ៖ ការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័របានសម្លាប់មនុស្សជាង ៨០០០០ នាក់។
• ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០០៤ ប្រទេសឥណ្ឌូណេស៊ី៖ ការរញ្ជួយដីកម្រិត ៩.១ រ៉ិចទ័រ បង្កឲ្យមានរលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា ដោយបានសម្លាប់មនុស្សប្រហែល ២៣០ ០០០នាក់នៅក្នុងប្រទេសជាច្រើន។
• ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០០៣ ប្រទេសអ៊ីរ៉ង់៖ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ វាយប្រហារតំបន់ភាគអាគ្នេយ៍នៃប្រទេស បណ្តាលឲ្យមនុស្សជាង ២០០០០នាក់ស្លាប់។
• ថ្ងៃទី២៦ខែមករា ឆ្នាំ២០០១ ប្រទេសឥណ្ឌា៖ ការរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ បានវាយប្រហាររដ្ឋ Gujarat ដោយសម្លាប់មនុស្សរហូតដល់ទៅ ២០០០០នាក់។
• ថ្ងៃទី១៧ខែសីហា ឆ្នាំ១៩៩៩៖ ប្រទេសតួកគី៖ ការរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ បានវាយប្រហារទីក្រុង Izmit ដោយសម្លាប់មនុស្សប្រហែល ១៨ ០០០ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ រញ្ជួយដីខ្លាំងក្លា វាយប្រហារប្រទេសម៉ារ៉ុក ស្លាប់មនុស្សជិត ៣០០នាក់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់