ព័ត៌មានអន្ដរជាតិ
រញ្ជួយដីខ្លាំងក្លា វាយប្រហារប្រទេសម៉ារ៉ុក ស្លាប់មនុស្សជិត ៣០០នាក់
គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រ (ព្រឹកថ្ងៃសៅរ៍នៅកម្ពុជា) ដោយបានសម្លាប់មនុស្សចំនួន២៩៦នាក់ និងបណ្តាលឲ្យអគារជាច្រើន ត្រូវបាក់រលំ។

ភាគច្រើននៃអ្នកស្លាប់ ត្រូវបានគេរាយការណ៍ ស្ថិតនៅក្នុងតំបន់ពិបាកចូលទៅដល់នៃទីក្រុង Marrakesh។ ក្រៅពីអ្នកស្លាប់ មានមនុស្សប្រហែល១៥០នាក់ផ្សេងទៀត រងរបួស។
វិហារឥស្លាមមួយ ត្រូវខូចខាតនៅជិតទីលាន Jemaa el-Fnaa ក្នុងទីក្រុងចាស់ Marrakesh ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏ដូចជាអគារប្រវត្តិសាស្ត្រផ្សេងទៀតនៅក្នុងតំបន់នេះផងដែរ។

យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC), ការរញ្ជួយដី បានវាយប្រហារនៅម៉ោងប្រហែល ១១:១១ យប់ (ម៉ោងនៅម៉ារ៉ុក) ជាមួយជម្រៅ១០គីឡូម៉ែត្រ ខណៈចំណុចកណ្តាលនៃការរញ្ជួយ ត្រូវបានចុះបញ្ជីនៅចម្ងាយប្រហែល៧៧គីឡូម៉ែត្រពីទីក្រុង Marrakesh។
របាយការណ៍ខាងលើកត់សម្គាល់ថា ការរញ្ជួយដីនេះ រង្គើដល់ទីក្រុងឆ្នេរសមុទ្រ Rabat, Casablanca និង Essaouira ឯណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik, SKY
-
សន្តិសុខសង្គម១១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


