សុខភាព
ផ្លែមង្ឃុត និងសំបក តើមានអត្ថប្រយោជន៍អ្វីខ្លះ?
ផ្លែមង្ឃុតមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដែលមនុស្សគ្រប់គ្នាពេលខ្លះសឹងមិនដឹងផង។

១ ព្យាបាលជំងឺអញ្ចាញធ្មេញ មង្ឃុតមានលក្ខណៈសម្បត្តិព្យាបាលអញ្ចាញធ្មេញ។
២ ជួយការពារជំងឺរបេង មង្ឃុតមានសារធាតុប្រឆាំងបាក់តេរី។ ការទទួលទានផ្លែមង្ឃុតជួយការពារជំងឺរបេង។
៣ រក្សាកម្រិតសំពាធឈាម មានផ្ទុកសារធាតុរ៉ែដូចជាម៉ង់ហ្គាណែស និងប៉ូតាស្យូម។ ដែលជាសារធាតុរ៉ែដែលជួយកាត់បន្ថយសម្ពាធឈាម
៤ បង្កើនភាពស៊ាំ មង្ឃុតជាផ្លែឈើមួយប្រភេទដែលមានទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម។ និងសារធាតុប្រឆាំងបាក់តេរី
៥ចិញ្ចឹមបេះដូង និងសរសៃឈាម មង្ឃុតមានផ្ទុកវីតាមីន B1 និងវីតាមីន B complex។ ដែលអាចចិញ្ចឹមបេះដូង និងសរសៃឈាមក្នុងរាងកាយរបស់យើង។
៦ ការពារការកើតមុន នៅក្នុងផ្លែមង្ឃុតមានវីតាមីន C។ ដែលអាចជួយឲ្យស្បែករបស់អ្នករលោង និងគ្មានមុន
៧ សក្តិសមសម្រាប់ការសម្រកទម្ងន់ មង្ឃុតគឺជាផ្លែឈើដែលមានកាឡូរីទាប និងមានជាតិសរសៃអាហារ។
៨ ជួយបង្កើនគ្រាប់ឈាមក្រហម មង្ឃុតជួយផលិតកោសិកាឈាមក្រហម។ ដូច្នេះសក្ដិសមសម្រាប់អ្នកដែលមានភាពស្លេកស្លាំង។
៩ សម្បូរទៅដោយវីតាមីន C វាជាផ្លែឈើដែលមានវីតាមីន C ច្រើន។ ជួយចិញ្ចឹមស្បែកឲ្យភ្លឺថ្លា។ ហើយក៏អាចបង្កើនភាពស៊ាំរបស់រាងកាយផងដែរ។
១០ លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក មង្ឃុតគឺពោរពេញទៅដោយសារធាតុ polyphenols ហៅថា xanthones ដែលការសិក្សាបានបង្ហាញថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក និងអាចបញ្ឈប់ការលូតលាស់ដុំសាច់។
សំបកមង្ឃុតមានប្រយោជន៍ច្រើនយ៉ាងដូចខាងក្រោម ៖
សារធាតុប្រឆាំងអុកស៊ីតកម្ម ,ប្រឆាំងនឹងការរលាក, ជួសជុលកោសិកា, ប្រឆាំងភាពចាស់ ឬបន្ថយភាពចាស់ និងសម្លាប់មេរោគផ្សេងៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើការទទួលទានផ្លែប៉ោម មានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


