Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស ៥ ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅលើពិភពលោក

បានផុស

នៅ

ទស្សនាវដ្ដី CEOWORLD បានសរសេរថា ប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងឆ្នាំ ២០២៣នេះមានចំនួន៥ ខណៈប្រាក់ខែសុទ្ធប្រចាំខែជាមធ្យមរបស់មនុស្សម្នាក់ ជាប្រាក់ចំណូលក្រោយបង់ពន្ធរួចរាល់ ដោយប្រៀបធៀបប្រាក់ចំណូលនៅក្នុងប្រទេសដែល​មានជាងគេផងដែរ។

ចំណាត់ថ្នាក់​ទី​៥ ដា​ណឺ​ម៉ាក

ប្រាក់ខែជាមធ្យម ប្រហែល ៣២៩៤.៧២ ដុល្លារ ហើយដាណឺម៉ាក​គឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង៥ ដែលមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ខ្ពស់បំផុតនៅលើពិភពលោក។

ចំណាត់ថ្នាក់ទី ៤ សហរដ្ឋអាមេរិក

ប្រាក់ខែជាមធ្យម ប្រមាណ ៣៧២១.៦៤ដុល្លារ។ ប្រជាជនមកពីជុំវិញពិភពលោក​បន្តផ្លាស់ទៅសហរដ្ឋអាមេរិក​ក្នុងក្តីសង្ឃឹមនៃការជំរុញ​អាជីពរបស់ពួកគេ។ ជាមួយនឹងក្រុមហ៊ុនឈានមុខគេរបស់ពិភពលោក​ជាច្រើនដែលមានទីស្នាក់ការនៅទីនេះ រួមទាំង Google និង Amazon មានតម្រូវការឥតឈប់ឈរ​សម្រាប់អ្នកស្វែងរកការងារ។ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ការថែទាំសុខភាព និងហិរញ្ញវត្ថុ ការិយាល័យស្ថិតិការងាររបស់អាមេរិកបានព្យាករណ៍ថា សេដ្ឋកិច្ចនឹងបន្ថែមការងារចំនួន ៨.៣លាននៅឆ្នាំ ២០៣១។

ចំណាត់ថ្នាក់​លេខ​៣ ន័រវែស​

ប្រទេសន័រវេសមានប្រាក់បៀវត្សរ៍ជាមធ្យមខ្ពស់បំផុត ប្រហែល ៣,៤៥៧.៦៩ ដុល្លារ និងមានប្រាក់ចំណូលខ្ពស់បំផុតទី ៤ សម្រាប់មនុស្សម្នាក់ក្នុងពិភពលោក (យោងតាមទិន្នន័យពីធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ)។

ចំណាត់ថ្នាក់​លេខ​២ ស្វីស

ប្រាក់ខែជាមធ្យម ប្រហែល ៦,១៤២ ដុល្លារ ។ ប្រទេសស្វីសត្រូវបានគេស្គាល់​ដោយសារទេសភាព ភ្នំដ៏ស្រស់ស្អាត សូកូឡាឆ្ងាញ់ ឈីស និងនាឡិកាដ៏ប្រណិត ប្រទេសស្វីសក៏ល្បីល្បាញដោយសារប្រាក់ខែខ្ពស់ផងដែរ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​វា​ក៏​ល្បី​ខាង​តម្លៃ​ខ្លួន​ខ្ពស់​ដូចគ្នា។

លេខ ១ លុចសំបួ

ប្រទេសតូចមួយនេះមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ៗ ដោយមានវេជ្ជបណ្ឌិត ទន្តពេទ្យ និងអ្នកវិទ្យាសាស្ត្រ និងនាយកប្រតិបត្តិត្រឹមកម្រិត C សុទ្ធសឹងតែមានប្រាក់ខែខ្ពស់ ។ អ្នកដែលធ្វើការនៅលុចសំបួ រកបានចន្លោះពីប្រាក់ខែជាមធ្យម ប្រមាណ ២៦,៩១៥.៦៥ ដុល្លារក្នុងមួយខែ ។ ក្នុងនោះដែរ លុចសំបួរក៏ជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងដែលអាចរស់នៅបានច្រើនបំផុតក្នុងពិភពលោកដោយសារតែជីវភាពរស់នៅខ្ពស់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រុមហ៊ុន៣ធំៗនៅ ថៃ រកចំណូលបានច្រើនជាងគេក្នុងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម