ព័ត៌មានជាតិ
សមាគមវាយនភណ្ឌកម្ពុជាស្នើដល់ម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានចេញសារណែនាំ ដល់សមាជិកដោយតម្រូវឱ្យ រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលបុរេប្រទាន ដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ។

យោងសេចក្តីជូនដំណឹងលេខ ០០៨/២៥ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការឈប់សម្រាកក្នុងពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីការឈប់សម្រាករយៈ ពេល ៣ (បី) ថ្ងៃ ពោលគឺថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ហើយនិយោជកត្រូវសម្របសម្រួលរៀបចំបើក ប្រាក់ឈ្នួលខែមេសា ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះ។
ក្នុងន័យនេះ ចំពោះរោងចក្រ សហគ្រាសជាសមាជិក ដែលបានបើកប្រាក់ឈ្នួលលើកទី១ នៅចន្លោះថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមីនា និងត្រូវបើកប្រាក់ឈ្នួលលើកទី២ នៅចន្លោះថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ ត្រូវបានចាត់ទុកថាបានបើកប្រាក់ឈ្នួល បានមុនថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ហើយពុំមានកាតព្វកិច្ច បើកប្រាក់ឈ្នួលខែមេសា ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះទេ។

សមាគមលើកទឹកចិត្ត ដល់រោងចក្រ សហគ្រាសជាសមាជិក ផ្តល់ជូនជាប្រាក់ឈ្នួលបុរេប្រទាន ដល់កម្មករនិយោជិតឱ្យបានមុនថ្ងៃឈប់សម្រាកនេះ ទៅតាមលទ្ធភាពរបស់ខ្លួន តាមដែលអាចធ្វើទៅបាន។
សមាគម សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសារណែនាំនេះហើយ រោងចក្រ សហគ្រាសដែលជាសមាជិក ទាំងអស់ នឹងចូលរួមសហការ និងអនុវត្តតាមការណែនាំខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


