ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសឱ្យកម្មកររងគ្រោះដោយអគ្គិភ័យនៅខណ្ឌដង្កោ បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី ២០ កុម្ភៈ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យកម្មករ-និយោជិត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី FOREMART (CAMBODIA) CO., LTD.ដែលទទួលរងឧបទ្ទវហេតុអគ្គិភ័យ មានទីតាំងស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅសាលាខណ្ឌដង្កោ ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ តទៅ។

យោងតាមសេចក្ដីជូនដំណឹងមួយដែលទើបទទួលបាននៅថ្ងៃទី ១៦ កុម្ភៈនេះ បានបញ្ជាក់ថា «ក្រសួង នឹងសហការជាមួយ រោងចក្រ ចាប់ផ្ដើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនដល់បងប្អូនកម្មករ-និយោជិត នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះតទៅ»។

ក្រសួងការងារ បានបន្តថា ក្នុងការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ កម្មករ-និយោជិត ត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា ១-បណ្ណ (កាត) សម្គាល់ខ្លួនកម្មករ-និយោជិត (ច្បាប់ដើម) ឬ កិច្ចសន្យាការងារ និងសៀវភៅការងារ កម្មករ-និយោជិត ឬ បណ្ណសមាជិក ប.ស.ស ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន។ ២-បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករ-និយោជិតម្នាក់ៗ (បើមាន)។

ក្រសួងការងារ សូមអញ្ជើញកម្មករ-និយោជិត ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ របស់ខ្លួនតាមពេលវេលា និងទីតាំងកំណត់កុំបីខាន។

គួរបញ្ជាក់ថា រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី មានទីតាំងស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករ-និយោជិតសរុប ៤៦៦ នាក់ ស្រី ៣១០ នាក់ បានរងគ្រោះដោយអគ្គិភ័យឆាបឆេះ កាលពីល្ងាចថ្ងៃទី ១១ ខែកុម្ភៈ។ រោងចក្រត្រូវការពេលដំណើរការសាងសង់ឡើងវិញ ក្នុងរយៈពេល ៤ ខែ។ ដូចនេះសូមកម្មករ-និយោជិត ស្វែងរកការងារថ្មីតាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានមន្ត្រីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ ជូនកម្មករ-និយោជិត នៅមុខរោងចក្រនេះតែម្ដង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ កម្មករ-និយោជិត ក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានផងដែរ។ សម្រាប់សុពលភាព និងអត្ថប្រយោជន៍ ប.ស.ស រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ កម្មករ-និយោជិតនៅតែទទួលបាន និងអាចប្រើប្រាស់ប័ណ្ណ ប.ស.ស បានជាធម្មតា។

ជាមួយគ្នានេះដែរ ក្រសួងការងារ បានអំពាវនាវដល់កម្មករ-និយោជិតដែលមិនទាន់ទទួលបានការងារថ្មីធ្វើ សូមមកទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ឬ មកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


