កីឡា
វិសាខា ចាញ់ភ្នំពេញក្រោន៤ប្រកួតជាប់គ្នា ខណៈបឹងកេតឡើងលេខ៣
ក្រុមបាល់ទាត់វិសាខាបានចាញ់ភ្នំពេញក្រោនដោយលទ្ធផល ០-១ សម្រាប់ការប្រកួតសប្តាហ៍ទី៥ ខេមបូឌានព្រីមៀរលីគ ២០២៣-២៤ នៅកីឡដ្ឋានព្រីនស៍ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈជ័យជម្នះនេះ ភ្នំពេញក្រោនមាន១២ពិន្ទុ ឡើងទៅឈរលេខ២នៃតារាងពិន្ទុលីគកំពូលកម្ពុជា បន្ទាប់ពីឈ្នះ៤ប្រកួត និងចាញ់១ប្រកួត ខណៈ វិសាខា មាន៩ពិន្ទុ បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៤ ក្រោយឈ្នះ៣ប្រកួត និងចាញ់២ប្រកួត។

៤ប្រកួតចុងក្រោយ វិសាខា មិនអាចយកឈ្នះលើក្រុមភ្នំពេញក្រោនបានទេ ក្នុងនោះចាញ់ភ្នំពេញក្រោន ០-១ ក្នុងសប្តាហ៍ទី៥លីគឆ្នាំ២០២៣, ចាញ់ភ្នំពេញក្រោន ២-១ ក្នុងពានរង្វាន់ ខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២៣ ហើយពីរលើកចុងក្រោយកាលពីឆ្នាំ២០២២ ចាញ់ ២-៤ និងចាញ់៤-៣។

ចំណែក បឹងកេត បានឡើងទៅកាន់លេខ៣ ដោយមាន១០ពិន្ទុ បន្ទាប់ពីបានយកឈ្នះលើក្រុមគិរីវង់សុខសែនជ័យដោយលទ្ធផល ២-០ ក្នុងសប្តាហ៍ទី៥ ដូច្នេះបឹងកេតចាញ់១ប្រកួត ស្មើ១ប្រកួត និងឈ្នះ៣ប្រកួត។
បន្ទាប់ពីធ្វើឲ្យព្រះខ័នរាជស្វាយរៀងទទួលបាន៣ពិន្ទុទាំងលំបាកកាលពីសប្តាហ៍ទី៤ អាយអេសអាយ ដង្កោសែនជ័យ រកបាន១ពិន្ទុ តាមរយៈលទ្ធផលស្មើជាមួយ ណាហ្គាវើលដ៍ ១-១ ក្នុងសប្តាហ៍ទី៥។

ព្រះខ័នរាជស្វាយរៀងនៅតែជាក្រុមមិនទាន់ស្គាល់បរាជ័យ និងបន្តឈរលើកំពូលតារាងដោយបានឈ្នះ៥ប្រកួតជាប់គ្នា ខណៈ គិរីវង់សុខសែនជ័យនៅតែជាក្រុមដែលមិនទាន់ស្គាល់ជ័យជម្នះ បន្ទាប់ពីចាញ់បឹងកេតដោយលទ្ធផល ២-០ ក្នុងសប្តាហ៍ទី៥។ ក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវមួយនេះទើបរកបាន១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើ១ប្រកួត និងចាញ់៤ប្រកួត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


