Connect with us

ព័ត៌មានអន្ដរជាតិ

លោក Wang Yi ទៅដល់​រុស្ស៊ី​ ដើម្បី​ពិភាក្សាអំពីបញ្ហា​សន្តិសុខ ជាពិសេសសង្គ្រាមនៅ​ អ៊ុយក្រែន

បានផុស

នៅ

អ្នកការទូតកំពូលរបស់ចិន លោក Wang Yi កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ខណៈសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ គឺទីក្រុងប៉េកាំង កំពុងរងការចោទប្រកាន់ថា បានគាំទ្ររុស្ស៊ីដោយប្រយោលចំពោះសង្គ្រាមនៅអ៊ុយក្រែន ទោះមានការបដិសេធក៏ដោយ។

បន្ទាប់ពីជំនួបកាលពីថ្ងៃចន្ទ រវាងលោក Wang និងសមភាគី Sergei Lavrov, ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាលម្អិតអំពីស្ថានភាពនៅអ៊ុយក្រែន ហើយបានកត់សម្គាល់ពីភាពឥតប្រយោជន៍នៃការប៉ុនប៉ងដោះស្រាយវិបត្តិ ដោយមិនគិតពីរុស្ស៊ី។

ស្របពេលជាមួយគ្នានោះ យោងតាមក្រសួងការបរទេសចិនបានឲ្យដឹងថា លោក Wang នឹងស្ថិតនៅក្នុងប្រទេសរុស្ស៊ីរយៈពេល៤ថ្ងៃសម្រាប់ ការពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រ។

រឿងនេះ​កើត​ឡើង ​បន្ទាប់​ពី​លោក ពូទីន ​ជួប​មេដឹកនាំកូរ៉េខាងជើង ​គីម ជុងអ៊ុន ​ចំពេលអាមេរិក បារម្ភ​ថា អ្នកទាំងពីរ អាច​នឹងឈានដល់​កិច្ច​ព្រមព្រៀង​អាវុធមួយ។

ដោយឡែក ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​រាយការណ៍​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Wang ក៏​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ វ្ល៉ាឌីមៀរ ពូទីន ទៅកាន់​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗផងដែរ។

កាលពីដើមខែនេះ លោក ពូទីន និយាយថា គាត់នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ប៉ុន្តែមិនបានបញ្ជាក់ថានៅពេលណានោះទេ។ អ្នកសង្កេតការណ៍ខ្លះជឿថា គាត់ទំនងជា ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនៅខែក្រោយ។

លោក​ ពូទីន មិន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេសឡើយ ​ចាប់​តាំង​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ​ចេញ​ដីកា​ចាប់​ខ្លួន​ក្នុង​ខែ​មីនា​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន។ គាត់បានចេញដំណើរទៅកាន់ទឹកដីបរទេសលើកចុងក្រោយ កាលពីខែធ្នូឆ្នាំ២០២២ នៅពេលគាត់បំពេញទស្សនកិច្ចប្រទេសបេឡារុស និងកៀហ្ស៊ីស៊ីស្ថាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ វិមានក្រឹមឡាំង បញ្ជាក់ថា រុស្ស៊ីនិងកូរ៉េខាងជើង មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាអ្វីទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម