ព័ត៌មានជាតិ
មកដឹងមូលហេតុពិត ដែលលោក ស សុខា បញ្ជាឱ្យផ្អាកការបង្ក្រាបផលិតផលក្លែងក្លាយ
កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យផ្អាកការបង្ក្រាបផលិតផលក្លែងក្លាយ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។

នៅជុំវិញការបញ្ជារបស់ លោក ស សុខា កាលពីព្រឹកថ្ងៃទី១៩ខែកញ្ញាកន្លងទៅនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានចេញមកបញ្ជាក់បន្ថែមនៅរាត្រីទី១៩ខែកញ្ញានេះថា “កន្លងទៅសមត្ថកិច្ចនគរបាលទទួលបន្ទុកចុះប្រតិបត្តិការតាមជំនាញ និងច្បាប់ ដើម្បីលើកកម្ពស់សុខមាលភាពសង្គម។ ទន្ទឹមនេះក៏មានបុគ្គលខ្លះរងការរិះគន់ថា ខ្វះចន្លោះក្នុងបេសកកម្ម។ លើសពីនេះទៅទៀត ក៏មានការលេចឮដំណឹងថា មានជនឱកាសនិយម ក្លែងបន្លំធ្វើជានគរបាលមានសមត្ថកិច្ច ចុះធ្វើសកម្មភាពអវិជ្ជមាននានា ដែលនាំឱ្យម្ចាស់អាជីវកម្មមានការភាន់ច្រឡំ”។

លោក ទូច សុខៈបន្តថា “ដើម្បីជម្រះមន្ទិលទាំងនេះ លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួង ឈានទៅសម្រេច ផ្អាកជាបណ្ដោះអាសន្នរាល់សកម្មភាពរបស់មន្ត្រីនគរបាល និងអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃមួយរយៈ ដើម្បីងាយស្រួលបើកការអង្កេតស្រាវជ្រាវតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ”។
លោក ទូច សុខៈ បន្ថែមថា ការអង្កេតស្រាវជ្រាវនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានប្រគល់ភារកិច្ចនេះ ទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ មុខការអង្កេតស្រាវជ្រាវតាមជំនាញនិងនីតិវិធី ដើម្បីធ្វើរបាយការណ៍គោរពជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ពិនិត្យសម្រេច និងឈានទៅចាត់វិធានការចំពោះមន្ត្រីណាដែលរកឃើញថាប្រព្រឹត្តិខុសតួនាទីភារកិច្ច និងគោលការណ៍ច្បាប់។ ទន្ទឹមនេះ ប្រសិនបើក្នុងពេលផ្អាកបណ្ដោះអាសន្ននេះ មាននគរបាលណា ឬអង្គភាពចំណុះក្រសួង ធ្វើសកម្មភាពទៀត លោក អភិសន្តិបណ្ឌិត ស សុខា ប្រគល់សិទ្ធិជូនទៅខាងអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការលើបុគ្គលឬអង្គភាពដែលល្មើសនេះតាមច្បាប់៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


