Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ សិក្សារៀបចំសេចក្តីណែនាំស្តីពីការ​ហាមមិនឱ្យគ្រូបង្រៀនគួរ​ក្នុងម៉ោងសិក្សា និងក្នុងសាលារៀន

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសិក្សារៀបចំសេចក្តីណែនាំស្តីពីការហាមមិនឱ្យគ្រូបង្រៀនគួរ​ក្នុងម៉ោងសិក្សានិងក្នុងសាលារៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សារៀបចំសេចក្តីណែនាំនេះ បន្ទាប់ពីកន្លងមក មហាជនទូទៅសង្កេតឃើញថា មានគ្រូបង្រៀន​មួយចំនួនយក​ម៉ោងរដ្ឋទៅបង្រៀនគួរ ឬ ចេញវិញ្ញាសារប្រឡងប្រចាំខែ ឆមាស នូវលំហាត់ឬខ្លឹមសារដែលបង្រៀនគួររួច ដែលធ្វើ​ឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាតវិសមភាពយ៉ាងច្រើន​សម្រាប់​កុមារក្រីក្រជួបការលំបាកដែលគ្មានលទ្ធភាពរៀនគួរ។ 

លោកបណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍នៅថ្ងៃទី២០កញ្ញានេះថា កន្លងមករាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្តច្បាប់ស្តីពី​សហលក្ខន្តិក:មន្រ្តីរាជ​ការស៊ីវិល ច្បាប់ស្តីពីការអប់រំ អនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវ:គ្របង្រៀន និងសេចក្តីណែនាំជាច្រើនទៀត ដើម្បីពង្រឹង​ការអនុវត្តតួនាទីភារកិច្ច និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ប៉ុន្តែការអនុវត្តរបស់គ្រូបង្រៀនខ្លះ នៅមិនទាន់​បានល្អប្រសើរនៅឡើយ។

ដោយឆ្លើយតបនឹងបាតុភាពមិនប្រក្រតីនិងអសកម្មនេះ អ្នកនាំពាក្យក្រសួងអប់រំ បានគូសបញ្ជាក់ថា ក្រសួងកំពុងសិក្សា ដើម្បីរៀបចំសេចក្តីណែនាំស្តីពីការហាមមិនឱ្យគ្រូបង្រៀនគួរក្នុងម៉ោងសិក្សា និងក្នុងសាលា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម