ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងសាំង ពិភពលោក ធ្លាក់ថ្លៃជិត ១ ដុល្លារក្នុងមួយបារ៉ែល
តម្លៃប្រេងពិភពលោកបានធ្លាក់ចុះជិត ១ ដុល្លារកាលពីថ្ងៃពុធ ខណៈដែលវិនិយោគិនកំពុងរង់ចាំការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់ចុងក្រោយរបស់ធនាគារកណ្តាលអាមេរិក ។

ប្រេងឆៅអន្តរជាតិម៉ាក Brent កំពុងជួញដូរនៅតម្លៃ ៩៣.៤៦ ដុល្លារក្នុងមួយបារ៉ែល ដោយធ្លាក់ថ្លៃ ០.៨៨ ដុល្លារ ឬ ០.៩ ភាគរយ ខណៈការជួញដូរកាលពីថ្ងៃអង្គារមានតម្លៃ ៩៥.៩៦ ដុល្លារក្នុងមួយបារ៉ែល ។
សម្រាប់ប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ០.៩៧ ដុល្លារ មកនៅត្រឹម ៩០.២៣ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់រយៈពេល ១០ ខែ គឺ ៩៣.៧៤ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃមុន ។

ការធ្លាក់ថ្លៃប្រេងសាំងនេះកើតមានឡើង ស្របពេលដែលវិនិយោគិនកំពុងរង់ចាំការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលនៅសប្តាហ៍នេះ ដើម្បីវាយតម្លៃពីទស្សនវិស័យសម្រាប់កំណើនសេដ្ឋកិច្ច និងតម្រូវការប្រេងឥន្ធនៈ ខណៈធនាគារកណ្តាលរំពឹងថា នឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែល ។
ទន្ទឹមនោះ ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកក៏បានធ្លាក់ចុះផងដែរប្រហែល ៥.២៥ លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈអ្នកវិភាគរបស់សារព័ត៌មាន Reuters រំពឹងថា ស្តុកប្រេងឆៅនេះនឹងធ្លាក់ចុះរហូត ២.២ លានបារ៉ែលឯណោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


