ព័ត៌មានអន្ដរជាតិ
បេឡារូស ដាក់ពង្រាយរថពាសដែកពេញទីក្រុង Minsk ត្រៀមបង្ក្រាបបាតុកម្មប្រចាំសប្តាហ៍
ក្រុមប្រឆាំងបេឡារូសបានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលប្រចាំសប្តាហ៍របស់ខ្លួននៅថ្ងៃអាទិត្យ។ អាជ្ញាធរបានដាក់ពង្រាយយានយន្តរាប់សិបគ្រឿងរួមទាំងកាណុងបាញ់ទឹកផងដែរសម្រាប់ការត្រៀមបង្ក្រាប។
វីដេអូដែលត្រូវបានបញ្ចេញដោយប្រព័ន្ធផ្សព្វផ្សាយបេឡារូសកាលពីព្រឹកថ្ងៃអាទិត្យបានបង្ហាញរថយន្តដឹកទំនិញនិងរថពាសដែកជាជួរដែលកំពុងធ្វើដំណើរឆ្ពោះទៅកណ្តាលទីក្រុង Minsk។ ការដាក់ពង្រាយនេះទំនងជាឆ្លើយតបទៅនឹងផែនការរបស់គណបក្សប្រឆាំងដែលរៀបចំធ្វើបាតុកម្មចុងក្រោយរបស់ពួកគេនៅក្នុងរដ្ឋធានីរបស់ប្រទេស បេឡារូស។

ការតវ៉ាទ្រង់ទ្រាយធំបានកើតឡើងក្នុងទីក្រុង Minsk រៀងរាល់ថ្ងៃអាទិត្យចាប់តាំងពីខែសីហាមកនៅពេលដែលលោកប្រធានាធិបតី Alexander Lukashenko បានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទី៦នៅក្នុងការបោះឆ្នោតមួយដែលក្រុមអ្នករិះគន់ហៅថា ជាការក្លែងបន្លំ។ ជាញឹកញាប់ សកម្មជនគណបក្សប្រឆាំងបានប្រឈមនឹងការបង្ក្រាបរបស់ប៉ូលិសហើយមានការចាប់ខ្លួនរាប់សិបនាក់នៅក្នុងព្រឹត្តិការណ៍តវ៉ា។
ក្រៅពីវត្តមានមន្ត្រីអនុវត្តច្បាប់ដ៏ច្រើន អាជ្ញាធរក៏បានបញ្ជាឲ្យបិទស្ថានីយ៍រថភ្លើងក្រោមដីចំនួន៣ផងដែរដោយលើកឡើងពីក្តីកង្វល់ផ្នែកសន្តិសុខ។ ក៏មានរបាយការណ៍អំពីការកាត់ផ្តាច់អ៊ីនធើណិតទូរស័ព្ទនៅក្នុងទីក្រុងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


