ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បិទការនាំចេញប្រេងសាំង និងម៉ាស៊ូតបណ្តោះអាសន្ន ដើម្បីរក្សាទីផ្សារក្នុងប្រទេស
រុស្ស៊ីបានបញ្ចាក់កាលពីថ្ងៃព្រហស្បតិ៍ថា នឹងហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតទៅកាន់ប្រទេសទាំងអស់ លើកលែងតែអតីតរដ្ឋចំនួន ៤ របស់សហភាពសូវៀតប៉ុណ្ណោះ ដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងប្រទេស ។

ចំពោះការរឹតបន្តឹងនេះ ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងនៅក្នុងប្រទេស ស្របពេលតម្លៃប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតក្នុងប្រទេសរុស្ស៊ីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមជាមួយកត្តាបាត់បង់តម្លៃនៃរូបិយប័ណ្ណរុស្ស៊ីធៀបនឹងប្រាក់ដុល្លារអាមេរិកផងដែរ ។
ដោយឡែក ប្រទេសទាំង ៤ ដែលរុស្ស៊ីមិនបានហាមឃាត់ការនាំចេញប្រេង រួមមាន បេឡារុស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន ។

ខណៈរយៈពេលប៉ុន្មានខែថ្មីៗនេះ រុស្ស៊ីបានជួបប្រទះការខ្វះខាតប្រេងសាំង និងម៉ាស៊ូត តម្លៃប្រេងលក់ដុំបានកើនឡើង បើទោះជាតម្លៃលក់រាយត្រូវបានកំណត់ដើម្បីព្យាយាមទប់ស្កាត់ស្របតាមអតិផរណាផ្លូវការក៏ដោយ ។
បើយោងតាមពាណិជ្ជករ និងទិន្នន័យ LSEG បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញប្រេងម៉ាស៊ូត និងប្រេងតាមសមុទ្រជិត ៣០ ភាគរយ មកនៅត្រឹមប្រហែល ១.៨៧ លានតោនប៉ុណ្ណោះក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងខែសីហាកន្លងទៅ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


