ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទទួលដំណឹងអាក្រក់ពី សហរដ្ឋអាមេរិក
នេះជាដំណឹងអាក្រក់មួយសម្រាប់អ៊ុយក្រែន ដែលមន្ទីរបញ្ចកោណ នឹងអាចជួយដល់ប្រតិបត្តិការរបស់ទីក្រុងកៀវ បានត្រឹមពីរទៅបីសប្តាហ៍ទៀតប៉ុណ្ណោះ ប្រសិនបើសភាមិនយល់ព្រមអនុម័តច្បាប់ផ្តល់មូលនិធិថ្មីទេនោះ។ នេះបើតាមការអះអាងពី អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby។

ក្នុងបទសម្ភាសជាមួយ CNN ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី២៥ខែកញ្ញា លោក Kirby ត្រូវបានសួរថាតើ ការបិទរដ្ឋាភិបាល អាចមានផលប៉ះពាល់អ្វីខ្លះ លើជំនួយរបស់សហរដ្ឋអាមេរិកដល់ទីក្រុងកៀវ។
មន្ត្រីសេតវិមានរូបនេះនិយាយថា “យើងមានថវិកាបន្ថែមបន្តិចបន្តួចដើម្បីផ្តល់ឲ្យ ដូច្នេះខ្ញុំគិតថា យើងនឹងមិនអីទេសម្រាប់ប៉ុន្មានសប្តាហ៍ខាងមុខ ប៉ុន្តែបើគ្មានការអនុម័តសំណើបន្ថែមតាមការស្នើសុំទេនោះ វានឹងជះឥទ្ធិពលលើសមត្ថភាពរបស់យើង ក្នុងការជួយអ៊ុយក្រែនឲ្យបានល្អក្នុងរដូវស្លឹកឈើជ្រុះ និងក្នុងរដូវរងា។ ប្រសិនបើមានការបិទរដ្ឋាភិបាល នោះនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់ពួកគេ ក្នុងការទទួលបានជោគជ័យនៅលើសមរភូមិ”។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអនុម័តថវិការាប់ពាន់លានដុល្លារ ជាជំនួយផ្នែកយោធាដោយផ្ទាល់ដល់ទីក្រុងកៀវ ចាប់តាំងពីការប្រយុទ្ធជាមួយរុស្ស៊ី ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២ ក្នុងនោះរួមមានទាំងការដឹកជញ្ជូនសព្វាវុធធុនធ្ងន់ យានយន្ត និងគ្រាប់បែកជាច្រើនផងដែរ។

ជំនួយចុងក្រោយបំផុត គឺជារថក្រោះប្រយុទ្ធដ៏សំខាន់របស់អាមេរិកឈ្មោះ Abrams។
ទីក្រុងមូស្គូ បានថ្កោលទោសម្តងហើយម្តងទៀត ចំពោះការដឹកជញ្ជូនអាវុធបរទេសទៅឲ្យអ៊ុយក្រែន ដោយលើកហេតុផលថា ការធ្វើបែបនេះ គ្រាន់តែអូសបន្លាយជម្លោះប៉ុណ្ណោះ។
ដោយអត្ថាធិប្បាយលើការបញ្ជូនរថក្រោះ Abrams កាលពីដើមឆ្នាំនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា បណ្តាប្រទេសលោកខាងលិច កំពុងវាយតម្លៃខុសអំពីឥទ្ធិពលរបស់រថក្រោះធុន ហើយអាវុធអាមេរិកទាំងអស់ នឹងត្រូវឆេះខ្ទេច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន