ព័ត៌មានអន្ដរជាតិ
ចិន ចេញការព្រមានទៅ ហ្វីលីពីន រឿងកាត់ “របាំងបណ្ដែតទឹក” ក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនបានផ្តល់ដំបូន្មានដល់ប្រទេសហ្វីលីពីនឲ្យបញ្ចៀសការបង្កហេតុណាមួយក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការកាត់ផ្ដាច់របាំងបណ្ដែតទឹក ។

លោក Wang បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រទេសចិនគាំទ្រយ៉ាងខ្លាំងចំពោះអធិបតេយ្យភាព សិទ្ធិដែនសមុទ្រ និងផលប្រយោជន៍នៃកោះ Huangyan ឬតំបន់ថ្មប៉ប្រះទឹក Scarborough ហើយយើងសូមណែនាំហ្វីលីពីនឲ្យចៀសវាងការបង្កហេតុណាមួយកើតឡើង” ។
ការព្រមាននេះកើតមានឡើង បន្ទាប់ពីឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានបើកប្រតិបត្តិការពិសេសមួយកាត់របាំងបណ្តែតទឹកប្រវែង ៣០០ ម៉ែត្រចេញដោយជោគជ័យ បន្ទាប់ពីត្រូវបានដំឡើងដោយប្រទេសចិន នៅជិតតំបន់ថ្មប៉ះប្រះទឹកដែលមានជម្លោះ Scarborough ក្នុងសមុទ្រចិនខាងត្បូង ។

ដែនទឹកជុំវិញតំបន់ថ្មប៉ប្រះទឹកនេះត្រូវបានគេស្គាល់ថាជាច្រកនេសាទដ៏សម្បូរបែប ហើយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ប៉ុន្តែតំបន់ទាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ។
ទោះយ៉ាងណា យោងតាមសេចក្តីសម្រេចឆ្នាំ ២០១៦ ដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិបានទទួលស្គាល់ថាប្រទេសចិនបានរំលោភលើសិទ្ធិនេសាទរបស់ប្រជានេសាទហ្វីលីពីន ។ ប៉ុន្តែក្រសួងការបរទេសចិនបានឆ្លើយតបវិញថា តំបន់ទាំងនេះគឺជា “ទឹកដីរបស់ប្រទេសចិន” ជាពិសេសរដ្ឋាភិបាលទីក្រុងប៉េកាំងមាន “អធិបតេយ្យភាពដែលមិនអាចប្រកែកបាន” លើតំបន់ទាំងនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


