ព័ត៌មានអន្ដរជាតិ
ឆ្មាំឆ្នេរ ហ្វីលីពីន កាត់ “របាំងបណ្ដែតទឹក” ប្រវែង ៣០០ ម៉ែត្រនៅសមុទ្រចិនខាងត្បូង ចេញដោយជោគជ័យ
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានបើកប្រតិបត្តិការពិសេសមួយកាត់របាំងបណ្តែតទឹកប្រវែង ៣០០ ម៉ែត្រចេញដោយជោគជ័យ បន្ទាប់ពីត្រូវបានដំឡើងដោយប្រទេសចិន នៅជិតតំបន់ថ្មប៉ះប្រះទឹក Scarborough ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ។

ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីនលោក Eduardo Ano កាលពីថ្ងៃចន្ទបានបញ្ជាឲ្យឆ្មាំឆ្នេរសមុទ្រដករបាំងនេះចេញ ដោយសារតែរបាំងនេះកំពុងបិទច្រកចូលតំបន់ថ្មប៉ប្រះទឹក ហើយបង្កគ្រោះថ្នាក់ដល់ទូកនេសាទហ្វីលីពីន ជាពិសេសការដំឡើងនេះគឺជាការរំលោភបំពាន់ច្បាប់អន្តរជាតិ ។
ស្របពេលជាមួយគ្នានេះ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានបញ្ជាក់ទៀតថា រាល់សកម្មភាពណាមួយដែលរារាំងដល់ការចិញ្ចឹមជីវិតរបស់ប្រជានេសាទហ្វីលីពីន គឺជាការបំពានច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេស ។

ដែនទឹកជុំវិញតំបន់ថ្មប៉ប្រះទឹកនេះត្រូវបានគេស្គាល់ថាជាច្រកនេសាទដ៏សម្បូរបែប ហើយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ប៉ុន្តែតំបន់ទាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ។
ទោះយ៉ាងណា យោងតាមសេចក្តីសម្រេចឆ្នាំ ២០១៦ ដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិបានទទួលស្គាល់ថាប្រទេសចិនបានរំលោភលើសិទ្ធិនេសាទរបស់ប្រជានេសាទហ្វីលីពីន ។ ប៉ុន្តែក្រសួងការបរទេសចិនបានឆ្លើយតបវិញថា តំបន់ទាំងនេះគឺជា “ទឹកដីរបស់ប្រទេសចិន” ជាពិសេសរដ្ឋាភិបាលទីក្រុងប៉េកាំងមាន “អធិបតេយ្យភាពដែលមិនអាចប្រកែកបាន” លើតំបន់ទាំងនេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


