Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភាអាមេរិក បោះឆ្នោត កាត់ប្រាក់បៀវត្សរដ្ឋមន្ត្រីការពារជាតិ Lloyd Austin តិចជាង ១ដុល្លារក្នុងមួយឆ្នាំ

បានផុស

នៅ

សមាជិកសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានសម្តែងការខកចិត្តចំពោះស្ថានភាពយោធានាពេលថ្មីៗនេះរបស់ប្រទេស ដោយក្រុមតំណាងរាស្រ្ត បានអនុម័តវិសោធនកម្មមួយ ដែលអំពាវនាវឲ្យកាត់ប្រាក់បៀវត្សរបស់រដ្ឋមន្ត្រីការពារជាតិ Lloyd Austin តិចជាង១ដុល្លារក្នុងមួយឆ្នាំ ។

រដ្ឋមន្ត្រីការពារជាតិ Lloyd Austin (រូបថត៖ ក្រសួងការពារជាតិ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិសោធនកម្មមន្ទីរបញ្ចកោណ ត្រៀមនឹងកាត់ប្រាក់បៀវត្សរបស់លោក Austin តិចជាង ១ ដុល្លារក្នុងមួយឆ្នាំ ខណៈអត្រាបច្ចុប្បន្នជាង ២២១,០០០ ដុល្លារក្នុងមួយឆ្នាំ គឺត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃពុធទី២៧ខែកញ្ញា។

ទោះបីជាយ៉ាងណាក៏ដោយ វិធានការនេះ ទំនងជាមិនត្រូវបានអនុម័តចេញជាច្បាប់ពេញលេញទេ ព្រោះវាចាំបាច់ត្រូវឆ្លងកាត់ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ហើយត្រូវចុះហត្ថលេខាដោយប្រធានាធិបតី Joe Biden ទៀត។ ប៉ុន្តែយ៉ាងហោចណាស់ នេះក៏ជាអ្វីដែលបង្ហាញពីការស្តីបន្ទោសរបស់គណបក្សសាធារណរដ្ឋ ចំពោះការដឹកនាំយោធាបច្ចុប្បន្នរបស់ប្រទេសដែរ។

លោកស្រី Taylor Greene (រូបថត៖ AP)

លោកស្រីតំណាងរាស្រ្ត Taylor Greene ដែលណែនាំវិសោធនកម្មនេះ បាននិយាយថា “ជនជាតិអាមេរិកជាច្រើនយល់ស្របថា យើងមិនចង់ឲ្យយោធាអាមេរិកដឹកនាំដោយភាពបរាជ័យ ដែលនឹងធ្វើឲ្យយើងចុះខ្សោយនោះទេ”។

លោកស្រី Greene និងសមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀត បានលើកឡើងពីការភូតកុហករបស់មន្ទីរបញ្ចកោណ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហាឆ្នាំ២០២១, កង្វះខាតក្នុងការកែនទាហាន និងអាណត្តិចាក់វ៉ាក់សាំងកូវីដ១៩ ដែលត្រូវបានលុបចោល ចំពេលមានបញ្ហាប្រឈមផ្នែកច្បាប់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មន្ទីរបញ្ចកោណ ចេញសេចក្តីថ្លែងការណ៍ ក្រោយជំនួបរវាងលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន នៅ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម