ព័ត៌មានជាតិ
ក្រុមហ៊ុនចិន ចាប់ផ្ដើមជួសជុលផ្លូវជាតិលេខ៣ ចំណុចត្រពាំងល្ពៅឆ្ពោះទៅវាលរេញ ប្រើប្រាស់បណ្ដោះអាសន្ន
ក្រុមហ៊ុនសារជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) បានចាប់ផ្តើមជួយជួសជុលផ្លូវជាតិលេខ៣ នៅត្រង់ចំណុចត្រពាំងល្ពៅឆ្ពោះទោវាលរេញ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន។ នេះបើយោងតាមសំណេរនៅលើគណនីហ្វេសប៊ុករបស់លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែកញ្ញានេះ។

ក្រុមហ៊ុនសារជីវកម្មស្ពាន-ថ្នល់ចិន បានចាប់ផ្ដើមជួសជុលផ្លូជាតិលេខ៣ ត្រង់ចំណុចត្រពាំងល្ពៅឆ្ពោះទៅវាលរេញនេះ ដោយប្រើប្រាស់ថ្មធំ ថ្ម៤x៦ និងថ្មមិច ចាក់បំពេញ កៀរ កិនបង្ហាប់ ដើម្បីបន្ធូរភាពលំបាកក្នុងការធ្វើចរាចរនារដូវវស្សានេះ។ សម្រាប់ការងារជួយសម្រួលនេះ អាចនឹងចំណាយពេលប្រមាណ២០ថ្ងៃ ក្នុងការជួសជុលស្ថានភាពផ្លូវដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរប្រវែង២០គីឡូម៉ែត្រ ។

មែនទែនទៅ ស្ថានភាពផ្លូវជាតិលេខ៣ ត្រង់ចំណុចត្រពាំងល្ពៅឆ្ពោះទៅវាលរេញនេះ រាជរដ្ឋាភិបាលធ្លាប់បាន ជួសជុលឡើងវិញជាច្រើនដងរួចមកហើយ ក៏ប៉ុន្តែស្ថានភាពផ្លូវប្រវែង២០គីឡូម៉ែត្រនេះនៅតែមានការខូចខាតឥតឈប់ឈរ។ កន្លងមក កាលដែល លោក ស៊ុន ចាន់ថុល កាន់ការជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសូមទោសប្រជាពលរដ្ឋចំពោះបញ្ហាផ្លូវពីត្រពាំងល្ពៅឆ្ពោះទៅវាលរេញចេះតែខូចខាត មិនចេះចប់មិនចេះហើយ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល ក៏ធ្លាប់បានលើឡើងម្ដងហើយម្ដងទៀត ពីបញ្ហាដែលផ្លូវត្រពាំងល្ពៅឆ្ពោះទៅវាលរេញ ខូចខាតឥតឈប់ឈរ គឺបណ្ដាលមកពីដីប្រវែង៥គីឡូម៉ែត្រ នៅតំបន់នោះជាប្រភេទដីស្អុយ មានជម្រៅរហូតដល់ទៅ១៨ម៉ែត្រចុះក្រោម ជាប្រភេទដីភក់ មមោកសមុទ្រ ទើបផ្លូវតំបន់នោះ ជុះជុលយ៉ាងណាក៏នៅតែខូចខាតឥតមានឈប់។ លោក ស៊ុន ចាន់ថុល លើកឡើងបន្ថែមថា ផ្លូវនៅតំបន់ត្រពាំងល្ពៅ ឆ្ពោះទៅវាលរេញនោះ ទាល់តែកាយយកដីស្អុយនោះចេញឱ្យអស់ ហើយចាក់បំពេញដោយថ្មធំៗ ចាក់បេតុងធ្វើជាគ្រឹះ ទើបផ្លូវនោះលែងខូចខាត។ ជាការកត់សម្គាល់ លោក ស៊ុន ចាន់ថុល បានស្វះស្វែងស្នើថវិកាពីមិត្តចិន សម្រាប់យកមកជួសជុលផ្លូវនៅតំបន់នេះ ឱ្យស្របតាមបទដ្ខានស្តង់ដារបច្ចេកទេស ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ កំពុងតែរងចាំថវិកាពីភាគីចិន ដើម្បីជួសជុលកំណាត់ផ្លូវប្រវែង២០គីឡូម៉ែត្រនេះឱ្យស្របតាមស្តង់ដារ មានគុណភាពខ្ពស់ ធានាបម្រើឱ្យការប្រើប្រាស់មានអាយុកាលយូរអង្វែង៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


