ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី៖ ត្រីបាឡែនក្រឡាប់ទូកនេសាទ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស
ត្រីបាឡែនក្រឡាប់ទូក អ្នកនេសាទ ២ នាក់ ដែលធ្វើដំណើរទៅនេសាទនៅឆ្នេរសមុទ្រស៊ីដនី បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ។

រដ្ឋមន្ត្រីសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ លោក Jihad Dib បាននិយាយថា នេះជា “ឧបទ្ទវហេតុដ៏ចម្លែកមួយ” ។
ចំណែកឯប៉ូលិសក្នុងតំបន់វិញសន្និដ្ឋានថា ប្រហែលជាត្រីបាឡែនហែលមកផ្ទៃខាងលើដើម្បីដកដង្ហើមហើយ។ យ៉ាងណា ក្រុមប៉ូលិសមិនទាន់បានបញ្ជាក់ពីប្រភេទត្រីនៅឡើយទេ ។

ការស្លាប់របស់មនុស្សដែលបណ្តាលមកពីត្រីបាឡែនគឺកម្រកើតឡើងណាស់។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែកញ្ញា ឆ្នាំ២០២២ មនុស្ស ៥ នាក់បានស្លាប់នៅប្រទេសនូវែលសេឡង់ ក្រោមហេតុផលទូកត្រូវបានក្រឡាប់ដោយត្រីបាឡែនដូចគ្នា ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ត្រីបាឡែនអូកា ២ ក្បាលស៊ីថ្លើមត្រីឆ្លាម ១៩ ក្បាលនៅអាហ្វ្រិកខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


