ព័ត៌មានអន្ដរជាតិ
ឆេះទីស្នាក់ការប៉ូលិសនៅអេហ្ស៊ីប មនុស្ស ៣៨នាក់ រងរបួស
ក្រសួងសុខាភិបាលអេហ្ស៊ីបនិយាយថា មនុស្សយ៉ាងហោច ៣៨នាក់បានរងរបួសក្នុងហេតុការណ៍អគ្គីភ័យយ៉ាងសន្ធោសន្ធៅនៅអគារប៉ូលិស ក្នុងក្រុង Ismailia។ បច្ចុប្បន្នមនុស្ស ២៤នាក់បានរងរបួសធ្ងន់ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារស្រូបផ្សែងច្រើនពេក។

ក្រោយកើតហេតុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យមានការស៊ើបអង្កេតលើអគ្គិភ័យនេះ រួមជាមួយនឹងការត្រួតពិនិត្យសុវត្ថិភាពរចនាសម្ព័ន្ធនៃអគារ។

ពេលនេះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ ឬអ្នកជាប់នៅក្នុងភ្លើងនោះទេ។ ជាមួយគ្នានោះ រថយន្តសង្គ្រោះចំនួន ៥០គ្រឿង ត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលនៃនាយកដ្ឋានសន្តិសុខ រួមជាមួយនឹងយន្តហោះយោធាពីរគ្រឿង។ អ្នករបួស ១២នាក់មិនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យទេ ហើយកំពុងព្យាបាលនៅកន្លែងកើតហេតុ។
សាក្សីពីរនាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ពេលកើតហេតុភ្លាមៗក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមដើម្បីគ្រប់គ្រងភ្លើង ហើយជាងបីម៉ោងក្រោយមក ពួកគេអាចគ្រប់គ្រងវាបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ រកឃើញសាកសព ៦ នាក់ទៀត ក្នុងព្រឹត្តិការណ៍ឆេះក្លឹបរាត្រីនៅ អេស្ប៉ាញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


